ភ្នំពេញ ៖ រថភ្លើងដឹកអ្នកដំណើរ ពី ភ្នំពេញ ទៅព្រះសីហនុ នឹងចាប់ដំណើរការជាថ្មី នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ពោលគឺនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។
ប្រជាពលរដ្ឋអាចធ្វើដំណើរ និងរីករាយជាមួយទេសភាពដ៏ល្អឆើតឆាយ នៃភូមិសាស្ត្រ វាលស្រែ ព្រៃភ្នំព្រឹក្សាទាំងឡាយ ព្រមទាំងសកម្មភាពកសិកម្មនិងជីវភាពរស់នៅ របស់ពលរដ្ឋតាមដងផ្លូវ ពីរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកែប ខេត្តកំពត និង ខេត្តព្រះសីហនុ។
ទាំងនេះក៏ជាកត្តាមួយយ៉ាងសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
បើតាមប្រភពបានឲ្យដឹងថា តម្លៃសំបុត្រប្រហែល ៧ដុល្លារ ថោកជាងឡានក្រុង ហើយធ្វើដំណើររយៈពេល៨ម៉ោង។
បងប្អូនប្រជាពលរដ្ឋគួរនាំគ្នាសាកល្បងជិះរទេះភ្លើងម្តងមើលយ៉ាងម៉េចដែរ?
