Barcelona ចាប់អារម្មណ៍ខ្សែបម្រើ JeremieBoga ខណ: Chelsea ចង់បានអតីតកីឡាកររបស់ខ្លួនតាមរយៈលក្ខខណ្ឌទិញត្រឡប់មកវិញ

        ក្លឹប Chelsea ​អាចនឹង​ធ្វើ​ឲ្យ​ខូច​ក្តីសង្ឃឹម​របស់​ក្លឹប Barcelona ក្នុង​ការ​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ​ស្លាបJeremie Boga នៅ​ខែ​មករា​នេះស្របពេល​ Chelsea មាន​លក្ខខណ្ឌទិញត្រឡប់​មក​វិញ​។

        Jeremie ស្ថិតនៅពាក់កណ្តាល​នៃទម្រង់លេងដ៏ល្អបំផុត​ក្នុងអាជីព​របស់ខ្លួន បន្ទាប់ពី​រក​បាន​១៤​គ្រាប់​ ហើយ​បាន​ជួយ​ក្រុម Sassuoloច្រើន​នៅ​រដូវ​កាល​នេះ។

        ទម្រង់លេងដ៏ល្អនេះ បាន​ទាញ​ចំណាប់អារម្មណ៍​របស់​ក្លឹបយក្ស​ Barcelona ដែល​បាន​បញ្ចូន​ក្រុម​ការងារទៅទីក្រុង​មីឡែន ដើម្បីពិភាក្សា​ពីលទ្ធភាព​ផ្ទេរ​នៅ​សប្តាហ៍​នេះ។

        សេចក្តី​រាយការណ៍​នៅ​អេស្ប៉ាញ​លើកឡើង​ថា លោក Giovanni Carnevaliប្រធាន​បច្ចេកទេស​របស់​ក្លឹប Sassuoloបានជួប​ជាមួយ​អនុប្រធាន​ក្លឹប Barcelona និង​នាយកប្រតិបត្តិ​ ដើម្បី​ជជែក​ពី​លទ្ធភាព​ផ្ទេរ​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​នៅខែ​មករា​។

        កីឡាកររូបនេះ​ធ្លាប់​ចូល​រួម​ជាមួ​យ​ក្លឹប Chelsea​ ប៉ុន្តែ​មិន​សូវ​មាន​ឱកាស​ទេ ដោយ​បង្ហាញមុខ​ត្រឹម​១៨​នាទី​សម្រាប់ក្រុម​ឆេលស៊ី អំឡុង​ប្រកួត​ជាមួយ​ក្រុម Burnley។

        ប៉ុន្តែ​កីឡាករ​រូបនេះ​អាចនឹង​វិលត្រឡប់​មក​ទីក្រុងឡុងដ៍​វិញ ស្របពេល​មាន​សេចក្តី​រាយការណ៍​ថា Chelsea ចាប់អារម្មណ៍ចង់ទិញត្រឡប់​មក​វិញ៕

adverise with khmeread