ប្រជាជនអាមេរិកភ្ញាក់ផ្អើលជាខ្លាំង ពេលរបស់នេះមកទើរពេញលើឆ្នេរសមុទ្រ

ត្រីលិង្គរាប់ម៉ឺនក្បាលបានមកទើរលើឆ្នេរសមុទ្រ Drakes រដ្ឋ California ។ គេស្គាល់វាជាផ្លូវការថាដង្កូវធាត់។ អ្នកជំនាញជឿថាព្យុះថ្មីៗនេះបានទាញដង្កូវចេញពីជម្រកក្រោមទឹករបស់ពួកវា និងនាំទៅទើរលើលើឆ្នេរខ្សាច់ ងាយនឹងធ្វើឱ្យពួកវារងគ្រោះពីពពួកសត្វស៊ីសាច់ជាអាហារ។

សត្វសមុទ្រដែលមានទំហំ ១០ អ៊ីញនេះមើលទៅដូចជា "សាច់ក្រកពណ៌ផ្កាឈូក" ហើយបង្កើតបានជាកូនរូងរាងអក្សរ U នៅក្នុងភក់ ឬដីខ្សាច់សម្រាប់សត្វដទៃទៀតចូលទៅទីនេះ។

ត្រីលិង្គទាំងនេះត្រូវបានប្រទះឃើញដោយអ្នកជីវវិទូលោក Ivan Parr កាលពីថ្ងៃទី ៦ ខែធ្នូ បន្ទាប់ពីមានព្យុះបានវាយប្រហារតំបន់នោះ។

Parr បានសរសេរថា "បាតុភូតដូចគ្នានេះត្រូវបានគេរាយការណ៍ជាច្រើនឆ្នាំមកហើយនៅតំបន់ Pajaro Dunes, Moss Landing, Bodega Bay, និងកំពង់ផែ Princeton " ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16