អគ្គនាយិកាវ័យក្មេង អ៊ិត ម៉ូលិកា ទទួលបានពានឆ្នើមលើកដំបូងរំភើបឡើងស្រក់ទឹកភ្នែក

    ភ្នំពេញ៖ស្រីស្អាតក្នុងប្រភពអនឡាញ អ្នកណាក៏ស្គាល់កញ្ញា អ៊ិត ម៉ូលិកា ជាអគ្គនាយិកា របស់ផលិតផល Dr.k (ដុកទ័រខេ) ស្រីស្អាតរូបនេះ ទើបតែទទួលបានពានឆ្នើម ក្នុងកម្មវិធី The Best Business & Products Star Award 2019 នៅប្រទេសថៃ ដែលមានសមាសភាពចូលរួមជាច្រើនប្រទេស។ 

    កញ្ញា អ៊ិត ម៉ូលិកា បានឲ្យដឹងថា នេះគឺជាលើទី១ហើយសម្រាប់កញ្ញា ដែលបានទទួលពានជាលក្ខិណៈអន្តរជាតិក្នុងកម្មវិធី The Best Business & Products Star Award 2019 បែបនេះដោយមានការអញ្ជើញចូលរួមពីបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ានដូចជា ភូមា វៀតណាម ឡាវ ថៃ ជាដើម។ 

    អគ្គនាយិកាវ័យក្មេង រូបនេះថា៖" នាងខ្ញុំពិតជារំភើបខ្លាំងណាស់ដែលបានទទួលពាន ក្នុងនាមជាអ្នក Business ចែកចាយផលិតផលដែលមានគុណភាពល្អដល់អតិថិជនដោយបានឆ្លងកាត់ការត្រួតពិនិត្យពីក្រសួងសុខាភិបាលយ៉ាងត្រឹមត្រូវ"។ 

    ក្រៅពីទទួលបានពានហើយនោះ CEO វ័យក្មេងរបស់ Dr.K (ដុកទ័រខេ) កញ្ញា អ៊ិត ម៉ូលិកា ក៏បានចុះទៅដល់រោងចក្រផ្ទាល់កំពុងតែផលិតនៅប្រទេសថៃដែលយកវត្ថុធាតុដើមមកពីប្រទេសនៃប៉ែកអ៊ឺរ៉ុប។ ចំពោះការចុះទៅដល់រោងចក្រនេះដែរកញ្ញា អ៊ិត ម៉ូលិកា ព្រមទាំង CEO ដែលមកពីបណ្ដាប្រទេសផ្សេងទៀតបានចែករំលែកបទពីសោធន៍គ្នាទៅវិញទៅមកក្នុងគោបំណងឲ្យអាជីវកម្មជោគជ័យទាំងអស់គ្នា ព្រមទាំងមានគំរោងចេញផលិតផលថ្មីៗជាច្រើននៅដើមឆ្នាំ 2020នេះផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16