ហុងកុងចាយលុយ១ពាន់លានលើថ្លៃពលកម្មលើសម៉ោងរបស់ប៉ូលិសអំឡុងការតវ៉ា៦ខែមកនេះ

ការិយាល័យសន្តិសុខបានលាតត្រដាងក្នុងឯកសារមួយដាក់ជូនទៅរដ្ឋសភា ថា ប្រាក់១ពាន់លានដុល្លារហុងកុង (ជាង១២៨លានដុល្លារអាមេរិក) បានចំណាយលើថ្លៃឈ្នួលការងារលើសម៉ោងរបស់ប៉ូលិសក្នុងអំឡុងពេលចលាចល៦ខែមកនេះក្នុងទីក្រុងហុងកុង។ ​នេះយោងតាមកាសែតសិង្ហបុរី Asiaone សរសេរកាលពីថ្ងៃសុក្រទី១៣ធ្នូ។

អ្នកប្រជាធិបតេយ្យមកពីបក្សប្រឆាំងបានស្នើសុំឱ្យរដ្ឋាភិបាលដកប៉ូលិសចេញពីសំណើសុំមូលនិធិ ដោយលើកឡើងថាគួរតែមានការជជែកដេញដោលដាច់ដោយឡែកអំពីការដំឡើងប្រាក់ជូនប៉ូលិសចំនួន ៣ម៉ឺននាក់ ដែលរងការរិះគន់យ៉ាងខ្លាំងពីមហាជនជុំវិញការដោះស្រាយធ្ងន់ដៃពេកលើបាតុករប្រឆាំងរដ្ឋាភិបាលចាប់តាំងពីខែមិថុនាមក។ 

ការតវ៉ាសព្វថ្ងៃបានធ្វើឱ្យហុងកុងខ្វះកម្លាំងប៉ូលិស ហើយរដ្ឋាភិបាលបានព្យាយាមដោះស្រាយបញ្ហានេះដោយជួល "បុគ្គលិកពិសេស" ពីអង្គភាពផ្សេងៗ ដូចជា អង្គភាពសេវាអប់រំកែប្រែជាដើម។ 

ការតវ៉ាហិង្សានេះបានចាប់ផ្តើមផ្ទុះឡើងដោយសារសេចក្តីព្រាងច្បាប់បត្យាប័ន ដែលតម្រូវឱ្យបញ្ជូនឧក្រិដ្ឋជនពីហុងកុងទៅកាត់ទោសនៅចិនដីគោក៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16