ប្រជាជនថៃភ្ញាក់ផ្អើល ក្រោយដឹងថានាយកប្រតិបត្តិក្រុមហ៊ុន Apple មកថ្វាយបង្គំព្រះនៅស្រុកខ្លួនស្ងាត់ៗ

លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple Inc បានធ្វើទស្សនកិច្ចយ៉ាងភ្ញាក់ផ្អើលទៅកាន់ប្រទេសថៃ ដោយបានបង្ហោះសារលើគណនី Twitter ផ្ទាល់ខ្លួនរបស់គាត់កាលពីថ្ងៃសុក្រទី១៣ធ្នូយ៉ាងដូច្នេះថា "សួស្តីប្រទេសថៃ! ដំណើររបស់ខ្ញុំព្រឹកនេះតាមដងទន្លេចៅប្រាយ៉ាបាននាំទៅដល់វត្តអារុនដ៏ស្ងប់ក្សេមក្សាន្ត។ អរគុណ Jirasak Panpiansin សម្រាប់ការបង្ហាញខ្ញុំឱ្យស្គាល់វត្តប្រវត្តិសាស្ត្រនេះតាមរយៈកែវកាមេរ៉ារបស់លោក។ (IG: joez19)"។ 

លោក Jirasak Panpiansin គឺជាអ្នកថតរូបអាជីពជនជាតិថៃ ដែលរូបមួយរបស់គាត់បានបង្ហាញនៅលើគណនី Instagram របស់ក្រុមហ៊ុន Apple ក្នុងខែមេសា ឆ្នាំ២០១៧។ ក្រោយមកលោក Cook បានបង្ហោះសារ Twitter មួយទៀតបង្ហាញរូបគាត់កំពុងទៅមើលសាលា Satit-Chulalongkorn ក្នុងសង្កាត់ផាធុមវ៉ាន់នៃក្រុងបាងកក។ 

ពុំមានរបាយការណ៍ផ្លូវការនៃទស្សនកិច្ចរបស់គាត់មកកាន់ប្រទេសថៃទេ ប៉ុន្តែប្រធានក្រុមហ៊ុនបច្ចេកវិជ្ជាយក្សរូបនេះកាលពីសប្តាហ៍មុនបានតេទូរស័ព្ទទៅក្រុមហ៊ុនអាកាសចរណ៍ Seiko Advance ក្នុងប្រទេសជប៉ុន និងក្រុមហ៊ុន Singapore Airlines ក្នុងប្រទេសសិង្ហបុរី៕ 

adverise with khmeread