អ្នកកាសែតស្រីសរសេរព័ត៌មានខុសនុះខុស អ្នកអានជេរហុយពេញបណ្តាញសង្គម តែពេលនាងចេញមុខពិត កំហឹងគ្រប់គ្នាមិនដឹងបាត់ទៅណាអស់

អ្នកកាសែតកីឡាស្រីម្នាក់នេះប្រហែលជាមានកំហុសច្រើនក្នុងការងាររបស់នាង ប៉ុន្តែអ្នកលេងអ៊ីនធឺណេតដែលងប់នឹងសម្រស់របស់នាងលើកទឹកចិត្តនាងឱ្យបន្តក្នុងការងារជាអ្នកកាសែត។

អ្នកសារព័ត៌មានរបស់អង្គភាព BD News នាង Xing Chengbo បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមអ៊ីនធឺណេត នៅពេលដែលនាងសរសេរខុសឈ្មោះរបស់កីឡាករបាល់ទាត់ជម្រើសជាតិ ១៥ រូបក្នុងចំណោម ២៣ រូប ដែលចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ EAFF E-1 នៅក្នុងអត្ថបទមួយចេញផ្សាយកាលពីថ្ងៃទី ៩ ខែធ្នូ។

កំហុសរបស់ Xing រួមមានការសរសេរឈ្មោះអ្នកចាំទី Liu Dianzuo ទៅជា Liu Dianzhu និងប្រើអក្សរចិនខុសសម្រាប់ឈ្មោះ Feng Jin, Mei Fang, Jiang Zhipeng និងJi Xiang ក្នុងចំណោមអ្នកដទៃទៀត។

កំហុសរបស់នាងបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មនុស្សជាច្រើនខណៈដែលនាងធ្លាប់បានរាយការណ៍ព្រឹត្តិការណ៍កីឡាល្បីៗ ដូចជាព្រឹត្តិការណ៍ FIFA Fifa World Cup 2018 និងកីឡាអាស៊ីឆ្នាំ ២០១៤ ដោយគ្មានកំហុសបច្ចេកទេសណាមួយកើតឡើងទេ។

ភ្លាមៗបន្ទាប់ពីអត្ថបទនេះត្រូវបានផ្សព្វផ្សាយអ្នកលេងអ៊ីនធឺណេតចិនបានជោរជន់ពេញបណ្ដាញសង្គម Weibo របស់ Xing ជាមួយនឹងមតិជាច្រើនបានចោទជាមន្ទិលអំពីជំនាញរបស់នាងនិងការនិយាយចម្អកនិងជេរប្រមាថដល់សារព័ត៌មាន BD News ។

ផ្ទុយទៅវិញកំហឹងបានសាបសូន្យឈឹង ពេលអ្នកលេងអ៊ីនធឺណេតបានឃើញរូបថតរបស់អ្នកកាសែតស្រីស្រស់ស្អាតរូបនេះនៅលើបណ្ដាញសង្គម។ ហើយថែមទាំងថា កំហុសទាំងនោះមិនអីនោះទេ ដោយសារតែនាងស្អាត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16