ផ្ទាំងគំនូរចាស់បំផុតលើពិភពលោករកឃើញនៅរូងភ្នំឥណ្ឌូនេស៊ី, វាមានអាយុកាលជិត៤៤.០០០ឆ្នាំ

យោងតាមការស្រាវជ្រាវថ្មីបានឱ្យដឹងថា ផ្ទាំងគំនូររូងភ្នំក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបង្ហាញពីឈុតឆាកនៃការប្រម៉ាសត្វនាសម័យបុរេប្រវត្តិ អាចជាស្នាដៃសិល្បៈគំនូរចាស់ជាងគេបំផុតលើពិភពលោក ដែលមានអាយុកាលជិត ៤៤.០០០ ឆ្នាំ។ នេះយោងតាមកាសែត The Jakarta Post សរសេរកាលពីថ្ងៃទី១២ធ្នូ។

រកឃើញកាលពី ២ ឆ្នាំមុននៅលើកោះ Sulawesi ផ្ទាំងគំនូរដែលមានទទឹង ៤,៥ ម៉ែត្រនេះបង្ហាញសត្វព្រៃកំពុងតាមប្រមាញ់ដោយព្រានព្រៃកាន់លំពែងនិងខ្សែ។ នេះយោងតាមការស្រាវជ្រាវចេញផ្សាយនៅក្នុងទស្សានវដ្តី Nature កាលពីថ្ងៃពុធ។

ដោយប្រើបច្ចេកវិជ្ជាពិសេស ក្រុមការងារស្រាវជ្រាវនៅសាកលវិទ្យាល័យ Griffith របស់អូស្ត្រាលីបាននិយាយថា វាបានបញ្ជាក់ថាផ្ទាំងគំនូររូងភ្នំថ្មកំបោរនេះមានអាយុកាលយ៉ាងតិច ៤៣.៩០០ ឆ្នាំក្នុងអំឡុងសម័យកាល Upper Paleolithic។

អ្នកស្រាវជ្រាវបាននិយាយថា "តាមចំណេះដឹងរបស់យើង ឈុតឆាកប្រមាញ់នេះគឺជាកំណត់ត្រារូបភាពចាស់បំផុតនៃការដំណាលសាច់រឿង និង ជាស្នាដៃសិល្បៈដំបូងបំផុតនៅលើពិភពលោក"។

ការរកឃើញនេះកើតឡើងបន្ទាប់ពីគំនូរសត្វមួយនៅក្នុងរូងភ្នំនៅលើកោះ Borneo របស់ឥណ្ឌូនេស៊ីត្រូវបានគេកំណត់ថាមានអាយុយ៉ាងតិច ៤០.០០០ ឆ្នាំ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16