រថយន្តស្ទួចបើកទាក់ខ្សែភ្លើងធ្លាក់លើដំបូលផ្ទះទុស្សេផ្អើលឈុល

ភ្នំពេញ ៖ រថយន្តស្ទូចមួយគ្រឿងដែលអ្នកបើកបរធ្វេសប្រហែស បើកទាក់ខ្សែភ្លើងតាមផ្លូវ បណ្តាលឱ្យឆ្លងទុស្សេ ក្លាយជាអគ្គិភ័យឆាបឆេះខ្សែភ្លើង សំបកកង់ម៉ូតូចាស់ៗ ជាទ្រនាប់កល់ទ្រខ្សែភ្លើង តាមលើដំបូលផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចពន្លត់អគ្គិភ័យអង្គភាព៧១១ ចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តស្ទូចមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ AT11 3-0309 ដឹកបេតុងលូចេញពីការដ្ឋានក្បែរនោះឡើងផ្លូវជាតិលេខ៣។ តែដោយសារការធ្វេសប្រហែសរបស់អ្នកបើកបរ បើកទាក់ទាញខ្សែភ្លើង ខ្សែកាបចម្រុះជាប់ទាំងរមូរ ទាញដាច់ធ្លាក់រាយប៉ាយ គងលើដំបូលផ្ទះប្រជាពលរដ្ឋ ទុស្សេឆ្លងឆះចេញជាអណ្តាតភ្លើង នៅលើដំបូលផ្ទះ បង្កការប្រជាពលរដ្ឋភ័យស្លន់ស្លោ នាំយកយកបំពង់ពន្លត់អគ្គិភ័យចំនួន៨ បាញ់តែមិនរលត់នៅបន្តហុយផ្សែងខ្មួលខ្មាញ់ ផ្អើលសមត្ថកិច្ចបញ្ជូន រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញទៅអន្តរាគមន៍ ឡើងបាញ់ទឹកលើផ្នែកដំបូលផ្ទះ ប្រើប្រាស់ទឹក អស់មិនដល់មួយស៊ីទែនផង ភ្លើងរលត់ទៅវិញភ្លាមៗ នាវេលាម៉ោង១១ព្រឹក ថ្ងៃដដែល។

ស្របពេលដែលបងប្អូនប្រជាពលរដ្ឋកំពុងភ័យស្លន់ស្លោ អ្នកបើកបររថយន្តស្ទូច បានគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅទាក់ជាប់ខ្សែភ្លើង។ សមត្ថកិច្ចប៉ុស្តិ៍ខណ្ឌកំបូល មន្ត្រីខាងអគ្គិសនីចុះទៅពិនិត្យផ្ទាល់ដល់ចំណុចខាងលើ។ អគ្គិភ័យខាងលើ មិនបណ្តាលឱ្យខូចខាតដល់ផ្ទះប្រជាពលរដ្ឋឡើយ ភ្លើងឆេះតែខ្សែភ្លើង និងសំបកកង់ម៉ូតូចាស់ៗដែលម្ចាស់ផ្ទះនិមួយៗ ដាក់ធ្វើជាទ្រនាប់កល់ខ្សែភ្លើង សំណាងល្អជួយពន្លត់ទាន់ពេល។

តាមសមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កខាងលើ ក្រោយពីខាងអគ្គិសនីដោះលើកយកខ្សែភ្លើងចេញ ហើយប្រគល់ជូនទៅប៉ូលិសការិយាល័យចរាចរណ៍ជើងគោកក្រុង រង់ចាំដោះស្រាយផលប៉ះពាល់ជាក្រោយ៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16