adverise with khmeread 1

នាងក្រមុំ​ម្នាក់​បាក់​កដៃ​ដោយសារ​រង​បាល់​ដែល Messi ស៊ុត​ខុស​គោលដៅ​!

​    ​កំពូល​តារា​របស់ Barcelona គឺ​កីឡាករ Lionel Messi បានបង្ហាញ​យ៉ាងច្បាស់​ថា គាត់​ធុញ​ត្រាន់​នឹង​ការ​បំបែក​កំណត់ត្រា​ពីមួយ​សប្តាហ៍​ទៅមួយ​សប្តាហ៍ ហើយ​ឥឡូវ​គាត់​បាន​ប្តូរ​អាជីព​ជា​អ្នក​បំបែក​កំណត់ត្រា​បាល់ទាត់​ទៅជា​អ្នក​បំបាក់​ដៃ​អ្នកគាំទ្រ​គូប្រកួត​វិញ​។​

​    ​ខណៈ Barca បាន​លេង​ជាមួយ Villarreal កាលពី​សប្តាហ៍​មុន កីឡាករ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​ស៊ុត​បាល់​មួយ​ជើង​យ៉ាងខ្លាំង​ប៉ុន្តែ​ហោះ​ទៅលើ​អំឡុង​ការប្រកួត ២-២ ហើយ​វា​បាន​ហោះ​ទៅកាន់​កន្លែង​អង្គុយ​នៅក្នុង​កីឡដ្ឋាន Estadio El Madrigal​។​

​    ​ប្រិយមិត្ត Villarreal ដ៏​ស៊យ​ម្នាក់​បាន​យកដៃ​ទៅ​រង​បាល់​ប៉ុន្តែ​ដោយសារ​កម្លាំង​បាល់​ពី​ជើង Messi ខ្លាំង​ជ្រុល ទើប​ធ្វើឱ្យ​នាង​បាក់ដៃ​និង​បាន​សន្លប់​ក្នុងចំណោម​ហ្វូងមនុស្ស​ទៅ​។​

​    ​នារី​ម្នាក់​នោះបាន​ដួល​នៅ​កៅអី​របស់​នាង​ខណៈ​ការឈឺ​ចាប់បាន​កើតឡើង​ហើយ​ក្រុម​ជំនួយការ​ផ្នែក​វេជ្ជសាស្ត្រ​បានមក​ជួយសង្គ្រោះ​នាង​ភ្លាមៗ​។​

​    ​ប្រិយមិត្ត​ជាច្រើន​តែងតែ​អស់សង្ឃឹម​នៅពេលដែល​មិនបាន​ប៉ះបាល់​ដែល​ចេញពី​ការ​ស៊ុត​មក​គោលដៅ​របស់​ពួកគេ ប៉ុន្តែ​សម្រាប់​អ្នកគាំទ្រ​ម្នាក់នេះ​វិញ ប្រហែលជា​ត្រូវ​ការគិត​ឱ្យ​ច្បាស់លាស់​សិន​មុនពេល​នាង​សម្រេចចិត្ត​យកដៃ​រង​បាល់​៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់