ក្រុមអ្នកគាំទ្រក្លឹប Manchester City មួយក្តាប់តូចត្រូវបានគេប្រទះឃើញធ្វើកាយវិការធ្លាក់យន្តទៅកាន់ប្រិយមិត្តបិសាចក្រហម Manchester United កាលពីថ្ងៃអាទិត្យកន្លងទៅ។
កាយវិការដោយខ្វះការពិចារណាបែបនេះ បានបង្ហាញយ៉ាងជាក់ស្តែងទាក់ទងនឹងហេតុការណ៍ធ្លាក់យន្តហោះក្នុងទីក្រុងមុយនិចកាលពីឆ្នាំ ១៩៥៨ ដែលបានសម្លាប់ជីវិតមនុស្សចំនួន ២៣ នាក់ ដោយរួមបញ្ចូលទាំងកីឡាកររបស់បិសាចក្រហម។
តែកម្មពៀរវាឆ្លង ក្រុមអ្នកគាំទ្ររបស់ City ដូចកំពុងបង្អាប់ខ្លួនឯងអ៊ីចឹង នៅពេលក្រុមអ្នកគាំទ្រដ៏តិចនាំគ្នាអង្គុយពាយពេញស្តាត និងខ្លះទៀតអង្គុយនៅចុងប៉ូចស្តាតដើម្បីបំពេញចន្លោះទំនេរ ដែលមើលទៅគួរឱ្យកម្សត់ណាស់។
ក្រុមរបស់លោក Lous van Gaal បានត្រឡប់មកផ្ទះវិញជាមួយបីពិន្ទុពេញខណៈពួកគេបានយកឈ្នះ Man City ក្នុងលទ្ធផល ១-០ ដែលធ្វើបានដោយកីឡាករវ័យក្មេង Marcus Rashford ក្នុងនាទីទី ១៦៕
City fans showing their class pic.twitter.com/Tm53lOYAWY
— kenny (@1_kennymufc) March 20, 2016
