Jesse Lingard ត្រូវលោក Solskjaer ស្ដីបន្ទោសរាល់ថ្ងៃដោយសារលេងអន់តាំងពីដើមរដូវកាល ពេល Lingard ទម្លាយការពិត មិនថាគ្រូបង្វឹកទេ សូម្បីតែអ្នកគាំទ្រក៏ហូរទឹកភ្នែកដែរ

គ្មានអ្វីអាចលាក់បាំងបានឡើយក្នុងវិស័យបាល់ទាត់ មិនថាលើតារាងប្រកួតទាត់បាល់ ឬក៏តារាងហាត់បាល់ទាត់។ Jesse Lingard ដឹងវាច្បាស់ណាស់។

បន្ទាប់ពីការស្ដីបន្ទោសមួយផ្សេងទៀតពីគ្រូបង្វឹក Ole Gunnar Solskjaer ខ្សែប្រយុទ្ធរបស់បិសាចក្រហមរូបនេះសម្រេចប្រាប់ការពិតទៅគ្រូបង្វឹករូបនោះ។ Lingard បានស្ពាយទុក្ខព្រួយ និងភាពមិនសប្បាយចិត្តជាយូរមកហើយ។

Lingard បានប្រាប់ទៅ Sportsmail ក្នុងសប្ដាហ៍នេះថា "ខ្ញុំលេងមិនល្អ ហើយគាត់ស្ដីបន្ទោសឱ្យខ្ញុំរហូត។ គាត់ចង់ឱ្យខ្ញុំលេងឱ្យបានល្អច្រើន។ ដូច្នេះខ្ញុំមានអារម្មណ៍ថា វាជាការល្អបំផុតត្រូវយកអ្វីៗគ្រប់យ៉ាងចេញពីទ្រូងរបស់ខ្ញុំ និងប្រាប់គាត់ថាហេតុអ្វីបានជាខ្ញុំមិនប្រក្រតី។ ដូច្នេះខ្ញុំក៏បានគោះទ្វាររបស់គាត់" ។

ផលវិបាករបស់ Lingard បានរក្សាទុកជាឯកជនរហូតមកដល់ថ្ងៃនេះ ហើយវាចាប់ផ្ដើមតាំងពីបើករដូវកាលថ្មី នៅពេលម្ដាយរបស់គាត់ឈ្មោះ Kirsty ចាប់ផ្ដើមមិនស្រួលខ្លួន។ នេះធ្វើឱ្យកីឡាករវ័យ ២៧ ឆ្នាំរូបនេះត្រូវទទួលបន្ទុកមើលថែលប្អូនប្រុសអាយុ ១៤ ឆ្នាំឈ្មោះ Jasper និងប្អូនស្រីអាយុ ១១ ឆ្នាំឈ្មោះ Daisy-Boo។

Jasper ត្រូវប្រឈមមុខនឹងការមើលថែជំងឺរបស់ម្ដាយខ្លួន និងបច្ចុប្បន្នរស់នៅជាមួយនឹង Lingard និងសិក្សានៅផ្ទះ។

ខណៈគាត់ត្រូវបំពេញភារកិច្ចក្នុងក្លឹបបាល់ទាត់ដ៏ធំរបស់អង់គ្លេស និងដើរតួជាលោកឪពុកមើលថែប្អូនស្រីរបស់គាត់ Lingard ក៏ត្រូវចូលរួមក្នុងព្រឹត្តិការណ៍អាណាព្យាបាលក្នុងសាលារៀនថែមទៀតផង។

គេអាចយល់បាន ទំនួលខុសត្រូវនេះធ្វើឱ្យគាត់មានសម្ពាធ និងស្រ្ដេសក្នុងអាជីពរបស់គាត់។ ប៉ុន្ដែបច្ចុប្បន្ននេះគាត់បានទម្លាយការពិតដល់គ្រូបង្វឹកលោក Ole Gunnar Solskjaer និងដកដំបៅក្នុងទ្រូងរបស់គាត់ចេញបានខ្លះៗ នៅពេលការពិតត្រូវលាតត្រដាង ដែលគាត់បានលាក់ជាការសម្ងាត់អស់រយៈពេលជាយូរមកហើយនោះ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16