ប៉ូលិសបំបែកសំណុំរឿងប្លន់សម្លាប់នៅស្រុកព្រែកប្រសព្វចាប់ខ្លួនជនដៃដល់ក្រោយបង្កហេតុបានមួយថ្ងៃ

ក្រចេះ ៖ ជនដៃដល់ម្នាក់ដែលបានធ្វើសកម្មភាពវាយសម្លាប់ស្រ្តីរងគ្រោះ បណ្តាលឱ្យស្លាប់នៅក្នុងព្រៃខាងក្រោយភូមិរការធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ និងបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៣ ខែធ្នូ ២០១៩ ត្រូវបានប៉ូលិសព្រហ្មទណ្ឌស្រុកព្រែកប្រសព្វ ដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ចាន់ សុផល្លា អធិការស្រុក ចុះធ្វើការបំបែកសំណុំរឿងមួយករណីនេះ និងឈានដល់ការចាប់ខ្លួនជនដៃដល់ក្រោយបើកការស៊ើបអង្កេតមានរយៈពេលជាច្រើនម៉ោង។

ប៉ូលិសនិយាយថា ជនដៃដល់ឈ្មោះ យ៉ង ណាក់ អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិ ឃុំជាមួយស្រ្តីរងគ្រោះ និងបានធ្វើសកម្មភាពវាយសម្លាប់ទៅលើស្រ្តីរងគ្រោះឈ្មោះ ឈុំ ណៃស៊ីម អាយុ៣៩ឆ្នាំ បណ្តាលឱ្យស្លាប់ រួចប្លន់យកសម្ភារៈមានតម្លៃពីស្រ្តីរងគ្រោះមាន ដូចជាលុយ៦០ម៉ឺនរៀល ព្រមទាំងក្រវិលប្លាទីន១គូរទំងន់៥ហ៊ុន។

បន្ទាប់ពីធ្វើសកម្មភាពរួច ជនជាមុខសញ្ញារូបនេះ បានគេចខ្លួន។ តែក្រោយពីការចុះស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ប៉ូលិសឈានដល់ការកំណត់មុខសញ្ញា​​ និងស្រាវជ្រាវចាប់ខ្លួនជននេះបាននៅរសៀលថ្ងៃដដែល៕


 

adverise with khmeread