Man City គ្រោងដណ្តើម Jadon Sancho ឲ្យបានមុន Liverpool និង Man Utd

        ក្លឹប Man City ​បាន​បង្កើន​កិច្ច​ប្រឹងប្រែង​របស់ខ្លួន​ដើម្បីទទួលបាន​​កីឡាករ​ Jadon Sancho ត្រឡប់​មកកាន់​ទឹកដី Etihad វិញ។ដោយ​ស្នើ​សុំឲ្យ​មាន​ការ​ជូន​ដំណឹង​ទាក់ទងនឹង​ការវិវឌ្ឍរបស់​​ Sancho នៅពេលនេះ ក្លឹប Man City មិនអាចរង់ចាំ​យូរទៀត​​ក្នុងការ​ប្រជែង​យក​កីឡាកររបស់ក្លឹប Dortmund ​រូបនេះទេ។

        Sancho បាន​ចាកចេញពី​ City មក​ចូល​រួម​ជាមួយ​ក្លឹប Dortmund កាលពី​ខែសីហា​ឆ្នាំ​២០១៧​ ។​ កីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះ​បានកសាងកេរ្តិ៍​ឈ្មោះ​ជា​កីឡាករ​ម្នាក់ក្នុងចំណោម​កីឡាករ​ឆ្នើម​នៅ​តំបន់​អឺរ៉ុប​និង​មាន​ឱកាស​បង្ហាញមុខ​ក្នុង​ក្រុម​ជ​ម្រើស​ដំបូង​ក្នុងជម្រើសជាតិ​អង់គ្លេសរបស់​​លោក Gareth Southgate ។

        ក្លឹប Dortmund មិន​ជំទាស់នឹង​ការ​ចាកចេញរបស់ Sancho ទេ ហើយ​បាន​ចាប់ផ្តើម​ស្វែង​រក​អ្នក​ស្នងតំណែង​​ Sancho កាលពីដើម​រដូវកាល​នេះ ស្របពេល​ក្លឹប​ធំៗដូចជា Liverpool, Man Utd, Real Madrid និង​Barcelona កំពុង​ចាប់អារម្មណ៍ ៕

adverise with khmeread