រោងចក្រផលិតស្រាថ្លៃមួយប្រកាសជ្រើសរើសបុគ្គលជំនាញខាងភ្លក្សស្រា, បុរសស្រវឹងខួបម្នាក់មកដាក់ពាក្យ ភ្លក្សស្រា៣កែវមិនជាប់ មកជាប់កែវទី៤ ជាទឹកនោមរបស់លេខាស្រី

សំណើច ៖ នៅរោងចក្រផលិតស្រាថ្លៃមួយកន្លែង បុគ្គលិកជំនាញខាងភ្លក្សស្រាចាស់បានស្លាប់ ហើយប្រធានរោងចក្របានប្រកាសស្វែងរកបុគ្គលិកថ្មីចូលមកជំនួស។ 

បុរសស្រវឹងខួបរូបកាយកខ្វក់ម្នាក់បានដាក់ពាក្យសុំតំណែងមួយនេះ។ ប្រធានរោងចក្រឃើញរូបរាងគាត់អាក្រក់ហើយស្រវឹងខួបដូច្នេះ មិនចង់ឱ្យគាត់ជាប់ទេ ដូច្នេះក៏ដាក់វិញ្ញាសាដ៏ពិបាកដើម្បីឱ្យគាត់ធ្វើតេស្តធ្លាក់តែម្តង។ ប្រធានរោងចក្របានហុចស្រាមួយកែវឱ្យបុរសនោះភ្លក្ស។ 

បុរសស្រវឹងខួបភ្លក្សវា រួចនិយាយថា "វាជាស្រា Muscat មានអាយុ៣ឆ្នាំ មានប្រភពពីជ្រលងភ្នំខាងជើង ផ្ទុកក្នុងធុងដែកអ៊ីណុក មានកម្រិតទាប តែអាចទទួលយកបាន"។ 

ប្រធានរោងចក្រនិយាយថា "ពិតជាត្រឹមត្រូវ"។ រួចក៏ហុចកែវទី២...

"នេះជាស្រា Cabernet​ អាយុ៨ឆ្នាំ មានប្រភពពីជ្រលងភ្នំនិរតី ផ្ទុកក្នុងធុងឈើ មានកម្រិត ៨ ដឺក្រេ ត្រូវរក្សាទុក៣ឆ្នាំទៀតដើម្បីមានរសជាតិអស្ចារ្យ"។ 

"ត្រឹមត្រូវ" ចឹងភ្លក្សកែវទី៣...បុរសស្រវឹងនិយាយយ៉ាងប្រយ័ត្នប្រយែង "វាជាស្រា Pinot Blanc Champagne កម្រិតខ្ពស់ និង ពិសេសផ្តាច់មុខ"។ 

ប្រធានរោងចក្រភ្ញាក់ផ្អើលជាខ្លាំងចំពោះសមត្ថភាពរបស់គាត់។ លោកប្រធានបានញាក់ចិញ្ចើមដាក់លេខាស្រីរបស់គាត់ រួចខ្សឹបស្ងាត់ៗឱ្យនាងធ្វើរឿងមួយ។ នាងបានចេញពីបន្ទប់ ហើយត្រឡប់មកវិញជាមួយទឹកនោមមួយកែវ។

បុរសស្រវឹងខួបបានភ្លក្សកែវទី ៤នោះ។ គាត់និយាយថា "វាជាទឹកនោមស្រីអាយុ ២៦ ឆ្នាំ មានផ្ទៃពោះ ៣ ខែ ហើយបើប៉ុនហ្នឹងហើយមិនជាប់ទៀត ខ្ញុំនឹងបញ្ចេញឈ្មោះឪពុករបស់ក្មេងឱ្យលោកប្រធានបានដឹង"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16