ប្រពន្ធតាមរកប្ដីប្រទះឃើញប្ដីនៅជាមួយស្រីក្នុងបន្ទប់ជួលមួយផ្អើលឈុល

ភ្នំពេញ ៖ បុរសម្នាក់មានប្រពន្ធហើយថែមទាំង មានកូនបួននាក់ទៀតបានទៅលួចលាក់មានស្រីម្នាក់នៅក្នុងបន្ទប់ជួល ខណៈពេលដែលប្រពន្ធទៅរកឃើញទាន់នៅក្នុងបន្ទប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចសមត្ថកិច្ចចុះមកអន្តរាគមន៍កាលពីវេលាម៉ោង ១២និង ២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០១៩ ចំណុចផ្លូវបេតុងបន្ទប់លេខ ៣ ក្នុងភូមិបុរីកម្មករ ក្រុម ៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពបានឱ្យដឹងថា ប្រពន្ធដើមឈ្មោះ ចន្ធី តាំងហួយ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះបានប្រាប់ថាប្ដីរបស់គាត់មានឈ្មោះ សេង សុភក្រ្តា  អាយុ៣៣ឆ្នាំ មុខរបរបើកឡានខួង រស់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និង ប្រពន្ធចុងមានឈ្មោះ វ៉ន ម៉ីម៉ី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើលារនៅ KTV ស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមការរៀបរាប់របស់ប្រពន្ធដើមបានឱ្យដឹងថា ដំបូងគាត់ស្វែងរកប្តី ដើម្បីហៅប្ដីមកផ្ទះព្រោះគាត់មិនសូវស្រួលខ្លួន ខណៈពេលនោះប្ដី ក៏បានប្រាប់គាត់ថា ឱ្យមករកនៅកន្លែងកើតហេតុខាងលើ ក៏បានប្រទះឃើញដេកជាមួយស្រីហើយខាងប្រពន្ធដើម ក៏បាននាំគ្នាមួយឡានមកដល់ចុះមកសួរនាំក៏មានការប្រតាយប្រតប់គ្នា បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ចេញមកមើលព្រោងព្រាត និងរាយការណ៍ប្រាប់សមត្ថកិច្ច, ប្រធានភូមិនិងអ្នកជិតខាងចូលមកជួយឃាត់និងជួយអន្តរាគមន៍។ បន្ទាប់មកបក្ខពួកបានចាកចេញពីកន្លែងកើតហេតុអស់នៅសល់តែប្រពន្ធ បន្តស្រែកឡូឡាឱ្យប្តីនឹងប្រពន្ធចុង នៅក្នុងបន្ទប់មិនហ៊ានចេញមកក្រៅនោះទេ។

ពេលនោះមានបុរសម្នាក់គាត់យករថយន្តមកដឹកភាគីខាងប្រពន្ធចុង និងប្តីកំហូចចេញពីបន្ទប់ បានយកកន្សែងរុំមុខជិតរត់ចូលទៅក្នុងរថយន្តដើម្បីដឹកយកមកប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លា ដើម្បីសួរនាំនិងខាងប្រពន្ធដើមបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីនៃច្បាប់៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16