បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកគូទរថយន្តដឹកដីធុនធំរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូម៉ាក Honda Scoopy ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកគូទរថយន្តដឹកដីធុនធំ បណ្តាលឱ្យរងរបួសធ្ងន់ត្រូវរថយន្តសាមុយ បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ បានកើតឡើងនាវេលាម៉ោង៨យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក HondaScoopy ពណ៌សលាយក្រហម ពាក់ស្លាកភ្នំពេញ 1FT.9537 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ពីត្បូងទៅជើង ក្នុងល្បឿនលឿន។

លុះទៅចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកគូទរថយន្តដឹកដីធុនធំ ពណ៌ស្លែ ពាក់ស្លាក ខេមរភូមិន្ទ 4-1315 បើកបរបុរសម្នាក់ ដែរធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ។ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ, ឯរថយន្តមិនរងការខូចខាតទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចធ្វើការវាស់វែង យករក្សាទុកនៅអធិការដ្ឋានខណ្ឌកំបូល ដើម្បីរង់ចាំការដោះស្រាយតាមនិតិវិធីច្បាប់៕


 

adverise with khmeread