មិនមែនថតកុនទេ, រថយន្តទំនើបមួយគ្រឿងបោះពួយលឿនពេកបុកបង្គោលភ្លើងជាប់រថយន្តនៅកណ្តាលសួន

ភ្នំពេញ ៖ ជនជាតិចិនមួយក្រុមបើករថយន្ត Mazda បោះពួយយ៉ាងលឿន ក៏រេចង្កូតមកខាងឆ្វេងជ្រុលឡើងទៅលើសួនច្បារពុះចែកទ្រូងផ្លូវបុកផ្ទប់ទៅនឹងបង្គោលភ្លើងកើតឡើងនៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ  នាវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី១៤ ខែធ្នូ  ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់គោកឃ្លាន ខណ្ឌសែនសុខ។ 

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃើញរថយន្តម៉ាកMazdaប្រភេទពីរបាំងកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-6680 ធ្វើដំណើរតាមបណ្ដោយផ្លូវ ភ្នំពេញ-ហាណូយ ពីជើងទៅត្បូងបើកបរនិងជិះដោយជនជាតិចិនមួយក្រុមបោះពួយយ៉ាងលឿន។

ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ រថយន្តមានល្បឿនលឿនពេកក៏រេចង្កូតទៅឆ្វេងដៃ បណ្តាលឱ្យរថយន្តឡើងលើសួនច្បារពុះចែកទ្រូងផ្លូវបុកផ្ទប់ទៅនឹងបង្គោលភ្លើងវៀចជិតដល់ដី។ តែសំណាងល្អមិនមានបង្កគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេគ្រាន់តែខូចខាតសម្បត្តិរដ្ឋតែប៉ុណ្ណោះ។ ចំណែកឯអ្នកបើកបររត់គេចខ្លួនបាត់បន្សល់ទុកតែអ្នករួមដំណើរនិងរថយន្តនៅកន្លែងកើតហេតុ។

​ក្រោយ​មក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បា​នចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញរ​ង់ចាំដោះស្រាយ​តាម​នីតិវិធី​៕

adverise with khmeread