ទទួលបុរសជនជាតិអាល្លឺម៉ង់ម្នាក់គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន

ភ្នំពេញ ៖ ប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍រាជធានីភ្នំពេញ បានទទួលជនបរទេសម្នាក់ ពីកម្លាំងប៉ូលិសប៉ុស្តិ៍ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១១ ពីបទគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងដើរអនាថាតាមទីសាធារណៈ។ 

ប៉ូលិសនិយាយថា ជនបរទេសឈ្មោះ PETER SCHMALL ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិអាល្លឺម៉ង់។ ជននេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ មិថុនា ២០១៥ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរណ៍។

បច្ចុប្បន្ន ស្នាក់នៅអនាថាតាមទីសាធារណៈ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

adverise with khmeread