ស្ត្រីវៀតណាមម្នាក់ស្លាប់នៅលើសាលាឆាន់វត្តស្វាយពពែដោយសារប្រើថ្នាំញៀនលើសកម្រិត

ភ្នំពេញ ៖ មានករណីស្ត្រីជនជាតិវៀតណាមស្លាប់នៅលើសាលាឆាន់វត្តស្វាយពពែ ស្ថិតនៅក្រុម៣៥ ផ្លូវសុធារស ភូមិ១៤ សង្កាត់ទន្លេបាសាក់​ ខណ្ឧចំការមន បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យ នៅថ្ងៃទី១៤ ធ្នូ ២០១៩ វេលាម៉ោង១១កន្លះ។

ប៉ូលិសនិយាយថា សពឈ្មោះ Nguyen Thi Minh Hanh ភេទស្រីអាយុ២៦ឆ្នាំ​ ជនជាតិវៀតណាម ស្នាក់នៅសណ្ឋាគារដឺប្រីឌបន្ទប់លេខ 16.35 កាន់លិខិតឆ្លងដែនលេខ C2423474 មុខរបរទេសចរណ៍។​ សព​តម្កល់នៅសាលាឆាន់​ វត្តស្វាយពពែ ដើម្បីរង់ចាំសមត្ថកិច្ចចម្រុះធ្វើកោសល្យវិច័យ។

ក្រោយពេលសមត្ថកិច្ចចម្រុះធ្វើកោសល្យវិច័យរួចបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ដោយសារប្រើសារធាតុញៀន Methenamine លើសកម្រិត។ បច្ចុប្បន្ន​សពយកទៅតំកល់នៅវត្តស្ទឹងមានជ័យ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16