ការស្រាវជ្រាវថ្មី ៖ មនុស្សអាយុ ៦០ ឆ្នាំឡើងទៅ គេងថ្ងៃយូរៗពេក ប្រឈមដាច់សរសៃឈាមខួរក្បាល

ការស្រាវជ្រាវមួយលើកឡើងថា ការគេងថ្ងៃញឹកញាប់នៅអាយុខ្ទង់៦០ឆ្នាំឡើងទៅអាចបង្កើនហានិភ័យនៃការដាច់សរសៃឈាមខួរក្បាល។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១៤ធ្នូ។

វេជ្ជបណ្ឌិតបានព្រមានជាយូរមកហើយថា ការគេងមិនលក់រាល់យប់អាចបង្កឱ្យលើសសម្ពាធឈាម និង កកឈាមក្នុងសរសៃឈាម។ 

ហើយឥឡូវក្រុមអ្នកជំនាញក្នុងប្រទេសចិនបានពង្រឹងភស្តុតាងថា ការគេងថ្ងៃយូរពេកក៏មិនល្អដែរ។ 

ក្រុមអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវលើទម្លាប់គេងយប់និងគេងថ្ងៃរបស់មនុស្សជាង៣ម៉ឺននាក់ដែលមានអាយុ៦០ឆ្នាំឡើងទៅ និងតាមដានពួកគេ៦ឆ្នាំ។

ពួកគេរកឃើញថា អ្នកដែលដេកថ្ងៃញឹកញាប់លើសពី១ម៉ោងកន្លះ មានឱកាសខ្ពស់ដល់ទៅ ២៥ ភាគរយក្នុងការដាច់សរសៃឈាមខួរក្បាល ធៀបនឹងអ្នកដែលមិនគេងថ្ងៃសោះ។ 

ប៉ុន្តែលទ្ធផលស្រាវជ្រាវបានបង្ហាញថាពុំមានហានិភ័យអ្វីឡើយ ប្រសិនបើមនុស្សគេងថ្ងៃក្រោម១ម៉ោង៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16