Real Madrid នឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុម PSG និង Bayern Munich នៅរដូវក្តៅខាងមុខក្នុងសហរដ្ឋអាមេរិក។ ការប្រកួតរបស់ក្រុមអធិរាជសជាមួយក្រុមយក្សមកពីបារាំងនឹងចាប់ផ្តើមនៅថ្ងៃទី ២៧ ខែកក្កដា ក្នុងទីក្រុង Columbus រដ្ឋអូហៃយ៉ូ ខណៈការប្រកួតជាមួយក្រុមយក្សអាល្លឺម៉ង់នឹងប្រកួតនៅថ្ងៃទី ៣ ខែសីហា ក្នុងរដ្ឋ New Jersey។
ការប្រកួតរវាងក្រុម Real Madrid និង Bayern មានន័យថា អធិរាជសនឹងជួបជុំជាមួយគ្រូចាស់របស់ខ្លួនគឺលោក Carlo Ancelotti ដែលបុរសសញ្ជាតិអ៊ីតាលីរូបនេះបានជួយក្លឹបឱ្យលើកពាន Champions League លើកទី ១០ ឬ Décima របស់ខ្លួននោះ៕
