adverise with khmeread Remi

Aston Villa គ្រោងបណ្តេញលោក Remi Garde នៅមុនរដូវក្តៅមកដល់

          ​អតី​ត​គ្រូបង្វឹកក្លឹប Lyon លោក Remi Garde ចំណាយពេលវេលា​បានតែ​មួយរយៈ​​ខ្លី​ប៉ុណ្ណោះ​នៅជាមួយ​នឹង​ក្លឹប Aston Villa​ ព្រោះ​ក្លឹបនេះជិត​នឹង​សម្រេច​បណ្តេញ​លោកចេញហើយ។​ រយៈ​ពេល​បួនខែ​ក្រោមការដឹកនាំរបស់​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះនៅ​ក្លឹប​បាត​តារាងមួយនេះ​គ្រោងនឹងបញ្ចប់នៅ​ក្នុងរយៈ​ពេល​៤៨​ម៉ោង។ លោក Remi បាន​បាត់បង់ការគាំទ្រ​ពីថ្នាក់ដឹកនាំ​របស់​ក្លឹប ហើយ​បរាជ័យ​ផ្ទួនៗ​នេះ​ធ្វើ​ឲ្យ​នាយក​ក្លឹបលោក Steve Hollis​ រងសម្ពាធ​យ៉ាង​ខ្លាំង​និង​ត្រូវ​ធ្វើ​សកម្ម​ភាព​ជា​បន្ទាន់​ដោយមិនអាចរង់ចាំ​។

          ក្លឹប Aston Villa និងឲ្យលោក Kevin MacDonald គ្រូបង្វឹក​យុវជនវ័យ​២១​ឆ្នាំ​ នឹងចូល​ដឹកនាំក្រុម​ឈុត​ធំ​ជាបណ្តោះអាសន្ន​រហូតដល់​រក​បាន​គ្រូបង្វឹក​អចិ​ន្ត្រៃយ៍បាន។​ អ្នក​ស្និទ្ធ​នឹងក្លឹបVilla បាន​និយាយថា“ក្លឹបនេះ​មិន​អាច​បណ្តោយឲ្យ​មានការបាក់ទឺកចិត្តខ្លាំងជាង​នេះបានទេ ហើយ​គ្រូបង្វឹក​ដែលត្រូវ​ចូលមក​ដឹកនាំ​បន្ទាប់​នោះគឺអាចប្រឈមនឹង​បញ្ហាធំបំផុត"។​

អតីត​គ្រូបង្វឹក​ក្លឹប Leicester City លោក Nigel Pearson គឺជា​បេក្ខភាព​នាំមុខគេ​៕

adverise with khmeread

មតិយោបល់