adverise with khmeread 326e3a4e00000578 0 image a 27 1458572094552

ស្តែងៗ​! ដំរីព្រៃ​ចូល​អុកឡុក​ភូមិ​នៅ​ឥណ្ឌា​ហើយ​ចាប់​គ្រវាត់​និង​ក្រញិច​បុរស​ម្នាក់​ទាល់តែ​ស្លាប់

​    ​នេះ​គឺជា​ទិដ្ឋភាព​គួរឱ្យ​តក់​ស្ល​ត់ នៅពេល​ដំរី​មួយ​ក្បាល​បានសម្លាប់​បុរស​ម្នា​ក់ដោយ​គ្រវាត់​គាត់​ទៅលើ​មេឃ រួច​ជាន់​ក្រញិច​រហូត​ទាល់តែ​ស្លាប់​នៅ​ឥណ្ឌា​ភាគ​ខាងកើត​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ ២១ ខែមីនា​។ 

​    ​នេះ​គឺជា​ការវាយប្រហារ​ដល់​ថ្នាក់​ស្លាប់​ថ្មី​ចុងក្រោយ​បំផុត​ពី​សំណាក់​ដំរីព្រៃ​នៅ​តំបន់​ជនបទ វេស​បេង​ហ្គា​ល់ (West Bengal) ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។​

​    ​ដំរីព្រៃ​នេះ​បាន​បង្កចលាចល​ក្នុងស្រុក​បា​ហា​ម៉ាន់ និង​បាន​គូ​រ៉ា ជាទី​ដែល​វា​បានសម្លាប់​អ្នកភូមិ ៤ នាក់ និង​បង្ក​របួស ២ នាក់​ផ្សេងទៀត​កាលពី​ចុង​សប្តាហ៍​។ 

​    ​លោក ប្រា​កាស បូ​យ​រ៉ា អាយុ ៤០ បាន​ស្លាប់​បន្ទាប់ពី​ដំរី​មួយ​ក្បាល​ក្នុងចំណោម​ច្រើន​ក្បាល​បាន​គ្រវាត់​គាត់​ឡើងលើ​មេឃ​ជាមួយនឹង​ប្រមោយ​របស់​វា ហើយ​បន្ទាប់មក​បានជា​ន់​ក្រញិច​គាត់​តែម្តង​។

 

​    ​រូបភាព​ថត​បាន​ដោយ​អ្នកភូមិ​បានបង្ហាញ​បុរស​រូបនេះ​ត្រូវបាន​គ្រវាត់​ប៉ើង​លើ​មេឃ​ប្រៀប​បីដូច​ជា​កូន​តុក្កតា​ជ័រ​ពី​សំណាក់​សត្វ​ដំរី​ដ៏​ធំ​មួយ​នេះ ដែល​បាន​បោក​គាត់​ទម្លាក់​មក​ដី​វិញ​ឮសូរ​ខ្ពោក ខណៈដែល​ប្រជាជន​ផ្សេងទៀត​នាំគ្នា​ចោមរោម​មើល​ទាំង​រន្ធត់ និង​អស់សង្ឃឹម​។ 

​    ​លោកបូ​យ​រ៉ា​បាន​ទៅ​មើល​ដីស្រែ​របស់គាត់​នៅក្បែរ​ភូមិ​បាង​ហា​សូល បន្ទាប់ពី​ឮ​ដំរី​រោទ៍ នៅពេល​គាត់​ចូលទៅ​មើល​គឺ​បាន​ឈរ​ចំ​ផ្លូវ​របស់​វា ដែល​ធ្វើឱ្យ​គាត់​ត្រូវ​រង​ការវាយប្រហារ​បែបនេះ​តែម្តង​។ 

​    ​យោងតាម​មន្ត្រី​ផ្នែក​ព្រៃឈើ លោក អា​ចាយ កុមារ ដាស ដំរី​មួយ​ក្នុងចំណោម ៥ ក្បាល​បាន​ចូលមក​តំបន់​នេះ​ពី​ព្រៃ​ដាល់​ម៉ា​ក្នុង​ប៉ុន្មាន​ថ្ងៃ​មកនេះ​។ 

​    ​បុគ្គលិក​នាយកដ្ឋាន​ព្រៃឈើ​បាន​បណ្តេញ​ដំរី​បី​ក្បាល​ក្នុងចំណោម ៥​ក្បាល​ចូលទៅ​ព្រៃ​វិញ ប៉ុន្តែ​ពួកវា​បាន​វិល​ត្រឡប់មកវិញ "​ដោយ​បំផ្លាញ​ដំណាំ សម្លាប់​និង​បង្ក​របួស​ដល់​មនុស្ស​"៕ 

 

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់