ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកូរ៉េបានឲ្យដឹងថាតារាចម្រៀងប៉ុប ដែលគេហៅត្រឹមថា នាង C បានសរភាពថាខ្លួននាងបានប្រព្រឹត្តអំពើពេស្យាកម្មដូចកាន់ចោទប្រកាន់ពិតប្រាកដមែន។
ថ្មីៗនេះនាង C ត្រូវបានគេចោទប្រកាន់ក្នុងរឿងអាស្រូវពេស្យចារកម្ម ដែលនាងបានទទួលប្រាក់រាប់ម៉ឺនដុល្លារសម្រាប់ការជួបគ្នាបីដងជាមួយនឹងបុរសអាយុខ្ទង់៤៥ឆ្នាំ ដែលជានាយកប្រតិបត្តិជនជាតិកូរ៉េកាត់អាមេរិក និងជាអ្នកជំនួញម្នាក់ ដែលគេស្គាល់ថាឈ្មោះ លោក M Choi រស់នៅរដ្ឋ Los Angeles សហរដ្ឋអាមេរិក។
បើទោះជាតារាស្រីរូបនេះត្រូវបានគេស្គាល់ត្រឹមឈ្មោះ C ក៏ដោយអ្នកលេងអ៊ីនធឺណេតមិនពិបាកទស្សន៍ទាយថានាងជានរណានោះដែរ។
បទចម្រៀង "2Hot" របស់នាង G.Na ត្រូវបានចាក់ផ្សាយនៅកម្មវិធីមួយនៅពេលកំពុងនិយាយដល់បញ្ហានេះ។
នៅពេលនាង C ត្រូវបានហៅមកសួរចម្លើយជាលើកដំបូងដោយប៉ូលិស នាងបានបដិសេធរាល់ការចោទប្រកាន់ដែលថានាងបានទទួលសំណើលក់ផ្លូវភេទ ប៉ុន្តែនាងថានាងបានច្រានចោលសំណើនោះភ្លាមៗ ពេលឮបុរសអ្នកជំនួញនោះចង់បានខ្លួនប្រាណនាង។
នាង C តាមដឹងបានអង្គុយសម្ភាសន៍ជាមួយបណ្តាញផ្សព្វផ្សាយកូរ៉េ Ilgan Sports និងបានទទួលស្គាល់ឥតប្រកែកតទៀតនោះឡើយចំពោះការចោទប្រកាន់លក់ខ្លួននេះ៕
