adverise with khmeread Myanmar president elect to submit cabinet names approval

សភា​ថ្មី​មី​យ៉ាន់​ម៉ា​បោះឆ្នោត​កាត់បន្ថយ​រដ្ឋមន្ត្រី​ចំនួន ១៥ នាក់​

        ​យោងតាម​វេ​ប​សាយ​បាងកក​ប៉ុស្តិ៍ សភា​ថ្មី​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​បោះឆ្នោត​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​កាត់បន្ថយ​ចំនួន​រដ្ឋមន្ត្រី​រដ្ឋាភិបាល ដោយ​លោក ធី​ន ច (Htin Kyaw) ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​រូបនេះ​បាន​ថ្លែង​ធានា​នៅ​ចំពោះមុខ​សមាជិកសភា​ថា មន្ត្រី​រដ្ឋាភិបាល​នឹងមិន​បាត់បង់​ការងារ​របស់​ពួកគេ​នោះទេ ហើយ​ថា​តាមរយៈ​ការ​កាត់ចោល​រដ្ឋមន្ត្រី​ចំនួន​១៥​នាក់ ប្រទេសជាតិ​នឹង​អាច​សន្សំ​បាន​ថវិកា​៤​លាន​ដុល្លារ​។​

លោក ធី​ន ច (Htin Kyaw) ដែល​នឹង​ឡើងកាន់​អំណាច​ជា​ផ្លូវការ​នៅ​ទី​១​ខែមេសា

        ​ការបោះឆ្នោត​ដែលមាន​សំឡេងគាំទ្រ​៦១១​ទល់នឹង​សំឡេង​ប្រឆាំង​៣​ដោយ​សភា​នេះ គឺជា​ការអនុវត្ត​នីតិ​ប​ញ្ញ​តិ្ត​លើកទីមួយ​ដោយ​គណបក្ស​របស់លោក​ស្រី អ៊ុង សាន ស៊ូ​ជី ដែល​បាន​ឡើងកាន់​អំណាច​បន្ទាប់ពី​បាន​តស៊ូ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដោយ​បានឈ្នះ​ការបោះឆ្នោត​ដ៏​ច្រើន​លើសលប់​ជា​ប្រ​វ​តិ្ត​សាស្ត្រ​កាលពី​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំមុន​។​

        ​លោក ធី​ន ច (Htin Kyaw) ដែល​នឹង​ឡើងកាន់​អំណាច​ជា​ផ្លូវការ​នៅ​ទី​១​ខែមេសា បាន​និយាយថា បច្ចុប្បន្ន មាន​រដ្ឋមន្ត្រី​ផ្សេងៗ​ច្រើន​នាក់ ប៉ុន្តែ​ពួកគេ​កំពុងធ្វើការ​ងារ​ជាន់គ្នា និង​ថា លោក​ចង់​ច្របាច់​បញ្ចូល​ពួកគេ ដូចនេះ ចំនួន​រដ្ឋមន្ត្រី​នឹង​ថយចុះ​ពី​៣៦​នាក់មក​នៅត្រឹម​២១​នាក់​។​

        ​លោក​បាន​និយាយថា តាមរយៈ​ការកាត់បន្ថយ​ចំនួន​រដ្ឋមន្ត្រី​ទាំងនេះ រដ្ឋាភិបាល​ថ្មី​នឹង​អាច​សន្សំ​ប្រា​ក់បាន​៤​លាន​ដុល្លារ​ក្នុង​មួយ​អាណត្តិ​រយៈពេល​៥​ឆ្នាំ ហើយនឹង​ប្រើប្រាស់​លុយ​នេះ​សម្រាប់​វិស័យ​អប់រំ​និង​វិស័យ​ផ្សេងទៀត​ឲ្យ​បានល្អ​ប្រសើរឡើង​៕

adverise with khmeread
ប្រភព៖ បាងកកប៉ុស្តិ៍

មតិយោបល់