adverise with khmeread 326eb9aa00000578 0 image a 34 1458578366830

រូបថត Selfie ចុងក្រោយ​! រុស្ស៊ី​បង្ហាញ​វីដេអូ 3D នៃ​យន្តហោះ​ធ្លាក់​ដែល​ឆក់យក​ទាំង​ជីវិត​អ្នកជំនាញ Make Up ស្រស់ស្អាត​មួយរូប​

​    ​នេះ​គឺជា​រូបភាព Selfie ចុងក្រោយ​របស់​អ្នកដំណើរ​ស្រី​មួយរូប ដែល​បង្ហោះ​លើ​អន​ឡាញ ខណៈ​រូបនាង​បាន​ឡើង​ជិះ​យន្តហោះ FlyDubai ដែល​ធ្លាក់​ផ្ទុះ​ឆេះ​នៅ​រុស្ស៊ី​ភាគខាងត្បូង​ចំពេល​ជួប​ខ្យល់​កន្ត្រាក់​ខ្លាំង​ពេល​ហៀបនឹង​ចុះចត​ដល់​ផ្លូវ​រត់​។ 

​    ​អ្នកជំនាញ Make Up រុស្ស៊ី នាង Anna Sergeeva អាយុ ២៥ ឆ្នាំ បាន​ញញឹម​ដាក់​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​របស់​នាង តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុនពេល​យន្តហោះ​មកពី​ក្រុង​ឌុយ​បៃ​បាន​ធ្លាក់​នៅក្បែរ​អាកាសយានដ្ឋាន​ក្រុង Rostov-On-Don ដោយ​សម្លាប់​មនុស្ស​ទាំង ៦២ នាក់​ជិះ​លើ​នោះ​កាលពី​ថ្ងៃ​សៅរ៍​ទី ១៩ មីនា​។ 

​    ​រូបភាព 3D ខាងក្រោម​បង្ហាញ​ពី​របៀប​ដែល​ខ្យល់​កន្ត្រាក់​មួយ​ភឹប​ទាញ​គ្រវាត់​យន្តហោះ​នៃ​ជើងហោះហើរ Flight FZ981 ឱ្យ​យោល​យោគ​លើ​មេឃ​មុនពេល​ធ្លាក់​ផ្ទុះ​ឆេះ​។ 

​    ​កញ្ញា Sergeeva បានធ្វើការ​ជា​អ្នកជំនាញ​ផាត់មុខ​ក្នុង​ទីក្រុង​ឌុយ​បៃ ៦ ខែ​មកហើយ ប៉ុន្តែ​នាង​បាន​ប្រាប់​មិត្តភក្តិ​ប៉ុន្មាន​ខែ​មុន​ថា​នាង​នឹង​មកលេង​ស្រុកកំណើត​រយៈពេល​មួយ​សប្តាហ៍​។ 

​    ​មិត្ត​របស់​នាង​ឈ្មោះ Karina បាន​និយាយថា "Anna រស់នៅ​ឌុយ​បៃ ៦ ខែ​ចុង​ក្រោយនេះ ដោយ​ធ្វើ​ការងារ​ដើម្បី​ទ្រទ្រង់​ជី​វិភាព​ម្តាយ និង​ប្អូនប្រុស​អាយុ ១១ ឆ្នាំ​របស់​នាង ដែល​រស់នៅ​ទីក្រុង Kharkiv"​។ 

       ​ទន្ទឹមនេះ វីដេអូ 3D បានបង្ហាញ​យន្តហោះ Boeing 737-800 កំពុង​បោល​ចុះឡើង ខណៈដែល​វា​សំដៅ​មករក​ផ្លូវ​ចុះចត​។ រូបភាព 3D នៃ​ហេតុការណ៍​ធ្លាក់​យន្តហោះ​ទាំងស្រុង​នេះ​ត្រូវបាន​រៀបរៀង​និង​ផ្សាយ​ដោយ​វេ​ប​សាយ Life News៕ 

 

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់