ក្រុម Man utd និង Man City គ្រោងនឹងប្រជែងគ្នាដេញថ្លៃផ្ទេរអ្នកចាំទី Samir Handanovic របស់ក្លឹប Inter Milan។ កីឡាករ David de Gea របស់ Man Utd អាចនិងចាកចេញទៅក្លឹប Real Madrid ប្រសិនបើនៅរដូវកាលក្រោយពួកគេមិនបានលេងនៅក្របខណ្ឌឆេមពានលីក ចំណែកគ្រូបង្វឹកថ្មីរបស់ Man City លោក Pep Guardiola ទំនងជាចង់បានអ្នកចាំទី Samir Handanovic ដែលនឹងក្លាយជាគូប្រជែងរបស់ Joe Hart ។
Samir វ័យ៣១ឆ្នាំជាកីឡាករដែលពោរពេញដោយបទពិសោធបានក្លាយ ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករឆ្នើមរបស់ក្លឹប Inter នៅរដូវកាលនេះ និងបានការពារមិនឲ្យគេទាត់ចូល១៣លើកក្នុងចំណោម២៨ប្រកួត៕
