បណ្តាអ្នកគាំទ្រក្រុមចម្រៀង AOA បានបង្ហាញពីការខឹងសម្បារជាខ្លាំងចំពោះការឱបរឹតយ៉ាងសម្បើមដៃទៅលើតារាស្រី K-pop នាង Seolhyun ពីសំណាក់ពិធីករហុងកុងប្រុសម្នាក់ ពេលដែលនាងបានបង្ហាញវត្តមានក្នុងការសម្តែងនៅឯកម្មវិធីតន្ត្រីវប្បធម៌ HKAMF នាពេលកន្លងទៅ។
យោងតាមគេហទំព័រ dkpopnews បានឱ្យដឹងថា ប្រិយមិត្តម្នាក់បានបញ្ជាក់ថា Seolhyun ត្រូវបានពិធីករ Alex Lee ឱបរឹតយ៉ាងណែន បន្ទាប់ពីនាងបានបង្ហាញការសម្តែងរបស់នាងចប់។
បណ្តាប្រិយមិត្តមួយចំនួនទៀតបានសម្តែងការខឹងសម្បារស្ទើរនិយាយមិនចេញ និងមិនសុខចិត្តនោះទេចំពោះរឿងមួយនេះ ហើយពួកគេក៏បានទាមទារឱ្យមានការសុំទោសពីសំណាក់ពិធីករហុងកុងរូបនោះទៀតផង៕
