adverise with khmeread 8f0b38fb 67d7 4cf4 ad6d c39ed64be13d

ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​និង​កាំកុងត្រូល​រាជធានី​បង្ក្រាប​កន្លែង​ផ្ទុក​កាហ្វេ​ហួស​ដឺ​ឡេ​និង​ផលិតផល​ក្លែងក្លាយ​(​មាន​វីដេអូ​)

       ភ្នំពេញ ៖ ផលិត​ក្លែងក្លាយ និង រត់ពន្ធ​របស់របរ​ខុសច្បាប់​មួយកន្លែង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ប​ង្គ្រា​ប​កាលពី​វេលា​ម៉ោង ៩​ព្រឹក​ថ្ងៃទី ២២ ខែ​មិនា ឆ្នាំ ២០១៦ ស្ថិតក្នុង​បុរី ចំការ​ដូង ភូមិ​សំបួរមាស សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

       ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ផាន់ សុផល ទទួលបន្ទុក​ផ្នែក​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង គឹម​ហៃ ទទួលបន្ទុក​ប្រឆាំង​បទ​ល្មើស​ក្រសួងមហាផ្ទៃ នឹង លោក​ព្រះរាជអាជ្ញា កុល ប៊ុន រួម​ជាមួយនិង​កម្លាំង​មូលដ្ឋាន បាន​ចុះ​ឆែកឆេ​ផ្ទះ​លេខ ១៩B នឹង​២០B ដោយបាន​រក​ឃើញ​មានការ​ផលិត​ស្រា​ក្លែងក្លាយ​កាហ្វេ តែ​ក្រូចឆ្មា ទឹកត្រី ទឹក​​ស៊ី​អ៊ី​វវ ដែលជា​របស់របរ​ផុត​កំណត់​នឹង​គ្មាន​ច្បាប់​ត្រឹមត្រូវ និង​បាន​ធ្វើ​ការឃាត់ខ្លួន​បុរស​ជនជាតិ​យួន​ម្នាក់ ឈ្មោះ ជុន ជីវ​លីន​ភេទ​ប្រុស អាយុ ២៤ ឆ្នាំ​ជា​អ្នក​មើ​ល​ទីតាំង​ខាងលើ​។​

       លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង គឹម​ហៃ បាន​ឲ្យ​ដឹងថា ចំពោះ​ទឹកត្រី​ទឹក​ស៊ី​អ៊ី​វ និង​ស្រា​ត្រូវ​យកទៅ​ពិសោធន៍​ជា​បណ្ដោះអាសន្ន​សិន​។ ចំណែក​កាហ្វេ​ដែល​បាន​បិទ​ថ្ងៃខែ​ដែល​បាន​ហួស​យកមក​បិត​ថ្ងៃខែ​ថ្មី​និង​តែ​ក្រូចឆ្មា​ត្រូវ​ដកហូត​តែ​យកតែ​ម្ដង​។​

       ក្នុងនោះ​សមត្ថកិច្ច​បាន​រឹបអូស​ប្រភេទ​កាហ្វេ​ដែល​នាំ​មកពី​ប្រទេស​វៀតណាម​ជាង​៣០០​កេស​ដើម្បី​យកទៅ​ពិនិត្យ ពិសោធន៍​ស្រាវជ្រាវ​។​​ ដកហូត​ម៉ាស៊ីន​សម្រាប់​ផលិត​ស្រា​និង​ម៉ាស៊ីន​សមរាប់​អ៊ុត​ផ្លាក​នៅលើ​ដប​។​

       ចំណែក​ទីតាំង​ខាង​លើ​ក៏​ត្រូវបាន​បិទ​ជា​បណ្ដោះ​អា​សិន​ដើម្បី​រង់ចាំ​លទ្ធផល និង​ម្ចាស់​ទីតាំង​ចូលខ្លួន​មក​ដោះស្រាយ​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់