កណ្ដាល ៖ បុរសម្នាក់ត្រូវបានប៉ូលិសស្រុកខ្សាច់កណ្តាលស្រាវជ្រាវចាប់ខ្លួនតាមដីកានៅថ្ងៃទី២២មីនាឆ្នាំ២០១៦នេះ ពីបទប្រើ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
ប៉ូលិសនិយាយថា ជនជាប់ចោទឈ្មោះ សៅ បូរី ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ត្រូវបានចាប់ខ្លួននៅចំណុចភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ពីបទប្រើ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាល ពីថ្ងៃទី២២កុម្ភៈ២០១៥នៅចំណុចភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ប៉ូលិសបន្តថា ការចាប់ខ្លួនគឺយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣០៦-១៥ចុះថ្ងៃទី០៥.០៥.២០១៥របស់លោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល។
ករណីនេះសមត្តកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី៕
