adverise with khmeread Sheniz 1

Sheniz Halil ធ្វើឲ្យអ្នកគាំទ្រសម្លឹងមិនដាក់ភ្នែកជាមួយនឹងរូបភាពសិចស៊ីថ្មី

            បន្ទាប់ពីបង្ហាញមុខ​នៅលើ​ក្របមុខ​អាល់ប៊ុម​ថ្មីរបស់តារាចម្រៀង​រែប Kanye West តារាបង្ហាញម៉ូត​ឈុត​ហែល​ទឹក Sheniz Halil បានបង្ហាញ​ភាព​ស្រើ​ប​​ស្រាល​ជាមួយ​នឹង​រូបភាព​សិច​ស៊ីថ្មីរបស់​ខ្លួន។

            ក្នុងរូបភាព​មួយនោះ Sheniz ដែល​ត្រូវ​បាន​ ខេនយែ វ៉េស ជ្រើសរើស​ឲ្យ​បង្ហាញមុ​ខ​នៅ​លើ​ក្របមុខអាល់ប៊ុម Life of Pablo បានបង្ហាញ​ភាព​អាក្រាតមួយ​កំ​ណាត់លើ​ ខណៈ​ពេល​អង្គុយ​នៅ​លើ​ជញ្ជាំង​ថ្មជាមួយនឹង​កាយវិកាស្រើ​ប​ស្រាល​​ក្នុង​ឈុត​លីអូ​និង​ស្បែក​ជើង​កែង​ចោទពណ៌ខ្មៅ។

            ដោយបិទបាំងតែចុងសុដន់ តារាបង្ហាញម៉ូត​២៧​ឆ្នាំ​រូបនេះ​បង្កើន​ភាព​សិច​ស៊ី​របស់នាង​ជាមួយនឹងការទម្លាក់​សក់​មកចំហៀងខ្លួន​ ខណៈជ្រែងជើងនៅលើ​ដំបូល​អាគារ។

            Sheniz ត្រូវបាន Kim Kardashian ជ្រើសរើសចេញ​​ពីចំណោម​តារាបង្ហាញ​ម៉ូតមួយចំនួន​ ដើម្បីបង្ហាញមុខ​លើ​ក្របមុខអាល់ប៊ុម​ថ្មី​របស់ ខេនយែ វ៉េស ដែល​បានចេញ​ផ្សាយ​កាល​ពីខែមុន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់