បុរសនិងស្ត្រីរៀបការរួចរៀងៗខ្លួន ឡើងជិះរថភ្លើងចំបន្ទប់ដែលគេតម្រូវឱ្យគេងរួមគ្នា, ដល់ពាក់កណ្តាលយប់ខាងប្រុសកេះខាងស្រីសុំពឹងពាក់រឿងមួយ ខាងស្រីតបវិញដាច់ចង្កេះ!

សំណើច ៖ បុរសម្នាក់និងស្ត្រីម្នាក់ មិនដែលស្គាល់គ្នាសោះប៉ុន្តែរៀបការរួចរៀងៗខ្លួន ហើយថ្ងៃមួយបានធ្វើដំណើរលើរថភ្លើង ដែលតម្រូវឱ្យមនុស្សប្រុសស្រីគេងបន្ទប់រួមគ្នា។ 

ពេលចូលដល់ក្នុងបន្ទប់ដំបូង អ្នកទាំងពីរមានអារម្មណ៍អឹមអៀននិងទើសទាល់ចិត្តគ្នាទៅវិញទៅមក ហើយដោយសារនឿយហត់រៀងៗខ្លួនក៏ចូលទៅដេកលើគ្រែ២ជាន់ ដោយបុរសដេកជាន់លើ និងស្ត្រីនោះដេកជាន់ក្រោម។ 

នៅម៉ោង១ពាក់កណ្តាលអាធ្រាត្រ បុរសនោះភ្ញាក់ឡើង ក៏ឱនទៅកេះស្ត្រីនោះរួចនិយាយយ៉ាងសុភាពថា "អ្នកនាង ខ្ញុំសុំទោសដែលរំខាន។ តើអ្នកនាងអាចជួយងើបទៅយកភួយនៅក្នុងទូបន្តិចបានទេ? ព្រោះខ្ញុំរងាខ្លាំងណាស់"។ 

ស្ត្រីនោះតបវិញថា "ខ្ញុំមានគំនិតល្អមួយ។ សម្រាប់តែយប់នេះប៉ុណ្ណោះ តោះយើងធ្វើពុធជាប្តីប្រពន្ធ តើល្អទេ?"។ 

បុរសនោះលាន់មាត់ថា "វ៉ាវ ពិតជាគំនិតល្អអស្ចារ្យមែន!"។ នាងតបវិញថា "ចឹងចុះទៅយកភួយខ្លួនឯងទៅលោកប្តី!"។ 

បន្ទាប់ពីស្ងាត់អស់មួយសន្ទុះ បុរសនោះក៏ផោមមួយទំហឹង មិនក្រែងចិត្តប្រពន្ធលេងៗសូម្បីបន្តិច៕

adverise with khmeread

អ្នកនឹងចូលចិត្ត