Index

ប៉ូលិសខណ្ឌឫស្សីកែវចាប់ចោរឆក់២នាក់

    ភ្នំពេញ ៖ ប៉ូលិសខណ្ឌឫស្សីកែវនៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ បានដេញបង្ក្រាប និងចាប់ខ្លួន ជនសង្ស័យ២នាក់ ដកហូតម៉ូតូមួយគ្រឿង ក្រោយពីពួកគេបានធ្វើសកម្មភាពឆក់កាបូបពីស្រ្តីរងគ្រោះ នៅតាមផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។

    លោកអធិការខណ្ឌឫស្សីកែវបាន ឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនខាងលើនោះទី១-ឈ្មោះ ម៉ី សុខ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅ ក្នុងខណ្ឌទួលគោក និងទី២-ឈ្មោះ ម៉េង ទី អាយុ២០ឆ្នាំមុខរបរស្នាក់នៅមិនពោតប្រាកដ។

     ចំណែកនារីរងគ្រោះទាំង២នាក់ទី១ឈ្មោះ ធី វុតា ភេទស្រីអាយុ២៧ឆ្នាំ និងប្អូនស្រីឈ្មោះធី ធូរី ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់សំរោងក្រោម ខណ្ឌព្រែកព្នៅ ។

   លោកអធិការបន្តថា ដំបូងនារីរងគ្រោះ ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 1FJ-2739បានធ្វើដំណើរតាមផ្លូវលេខ៥៩៨ ។

    លុះមកដល់ចំណុចខាងលើស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FG-0904 មកធ្វើសកម្មភាពឆក់យកកាបូបពីនារីរងគ្រោះបានសម្រេច ។ភ្លាមនោះជនរងគ្រោះបានស្រែកឡើងភ្លាម ធ្វើឲ្យកម្លាំងសមត្ថកិច្ចដែលកំពុងតែជិះល្បាតនៅជិតនោះឮដេញតាមក៏បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់បានភា្លមៗតែម្តង។ 

    ក្រោយកើតហេតុទូរស័ព្ទដែលជាវត្ថុតាងត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យជនរងគ្រោះវិញ៕

មតិយោបល់