adverise with khmeread 3266ec4e00000578 0 image a 2 1458599847968

Real បន្ដ​កុងត្រា​បន្ថែម​ជាមួយ Gareth Bale បន្ទាប់ពី​បំបែក​កំណត់ត្រា​ថ្មី​នៅ La Liga

    ​ក្រុម Real Madrid បានបង្ហាញ​ឆន្ទៈ​របស់ខ្លួន​ដើម្បី​បន្ដ​កុងត្រា​បន្ថែម​ជាមួយនឹង Gareth Bale​។​

​    ​ក្រុម​បិសាច​ក្រហម​បាន​ប៉ុនប៉ង​ឲ្យ​ថ្លៃ​ខ្លួន​លើ​កីឡាករ Gareth Bale ៣០​ម៉ឺន​យ៉ូ​រ៉ូ​មួយ​សប្ដាហ៍​ជាមួយនឹង​កុងត្រា​បី​ឆ្នាំ ប៉ុន្ដែ Real អត់​ខ្វល់​និង​បាន​បន្ដ​កុងត្រា​២​ឆ្នាំ​ទៀត​ឲ្យ Bale​។​

​    ​Bale បាន​បំបែក​កំណត់ត្រា​ចាស់​របស់​កីឡាករ​ស៊ុត​ប​ញ្ជូ​ល​ទី​ជនជាតិ​អង់គ្លេស​ក្នុង​លី​ក La Liga កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​បាន​ស៊ុត​ប​ញ្ជូ​ល​ទី​លើក​ទី​៤៣​របស់ខ្លួន​លើស​កំណត់ត្រា​អតីត​ខ្សែប្រយុទ្ធ​ក្រុម Barcelona លោក Gary Lineker​។​

​    ​បើ​ទោះ​កីឡាករ​រូបនេះ​មិនសូវ​បាន​ជួយ​ជាមួយនឹង​អ្នកគាំទ្រ ប៉ុន្តែ Real មិនអាច​ប្រថុយ​លក់​កីឡាករ​រូបនេះ​បាន​នោះទេ​។​

​    ​មាន​ក្រុម​ច្រើនណាស់​ដូចជា United, Chelsea, Man City, Paris និង Bayern កំពុង​ចាប់អារម្មណ៍​នឹង​ការចុះហត្ថលេខា​របស់​កីឡាករ​សញ្ជាតិ​វេ​លស៍​នៅ​រដូវក្ដៅ ប៉ុន្ដែ​លោក Florentino Perez បាន​ប្ដេជ្ញាចិត្ត​ហើយ​ថា​រក្សា​គាត់​ក្នុង​ក្រុម​។​

​    ​Bale សព្វថ្ងៃ​ក្លាយជា​តួ​សំខាន់​លេខ​១​ក្នុង​ក្រុម​នាំមុខ Ronaldo ។ ហើយ​អតីត​កីឡាករ Barcelona ជឿថា Bale នឹង​ក្លាយជា Ronaldo ទី​ពីរ​នៅ Real បន្ទាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់