adverise with khmeread 32657c3600000578 0 image a 23 1458603862784

David Beckham សរសើរ​មិន​ដាច់​ពី​មាត់​ពី​សមត្ថភាព​របស់​កីឡាករ Marcus Rashford

​    ​អតីត​កីឡាករ Man Utd គឺ David Beckham បាន​សរសើរ​តារា​វ័យក្មេង Rashford របស់​បិសាច​ក្រហម ដែល​បានបង្ហាញ​ភាព​ភ្ញាក់ផ្អើល​ពេល​យកឈ្នះ​លើ Man City​។​

​    ​កីឡាករ​វ័យ ១៨​ឆ្នាំនេះ​បានបង្ហាញ​ពី​ទម្រង់​លេង​ដ៏​អស្ចារ្យ​បន្ទាប់ពី​រក​គ្រាប់​បាល់​ទៅ​ទឹកដី Etihad កាលពី​ថ្ងៃអាទិត្យ ខណៈ​លោកគ្រូ​បង្វឹក Louis van Gaal អាច​បន្ដដំណើរ​ដើម្បី​ប្រជែង​យក​កៅអី Champion League រដូវ​កាល​ក្រោយ​។​

​    ​Beckham បាន​ផុស​រូប​មួយ​ក្នុង Instagram កាល​គាត់​នៅ​ជំទង់ បន្ទាប់ពី​បាន​ស៊ុត​ប​ញ្ជូ​ល​ទី​លើកដំបូង​របស់គាត់ អម​ជាមួយ​ការបញ្ចេញ​យោបល់​មួយ​ដោយ​ក្ដីរំភើប​មួយ។​

​    ​ដោយ Beckham បាន​សរសេរ​លើ​នោះ​ថា "​នៅពេល​ក្មេង​ម្នាក់​ដែល​ស្រឡាញ់​ក្លឹប​គាត់​កំពុង​លេង​និង​ស្រឡាញ់​ការប្រកួតប្រជែង នេះ​ជា​អ្វីដែល​អ្នកទទួលបាន​...​នោះ​គឺ​ក្ដីរំភើប​ចេញពី​ទឹកមុខ​របស់ Marcus​។ បន្ទាប់ពី​ស៊ុត​ប​ញ្ជូ​ល​ទី​គូប្រជែង​របស់​យើង ក្មេង​នៅ​អាយុ​នេះ​គួរតែ​បញ្ចេញ​ទឹកមុខ​បែបនេះ​...​វា​ពិតជា​ស្រស់ស្រាយ និង​គួរឱ្យ​ចង់​ទស្សនា​ណាស់​...​សូម​អបអរ Marcus នៅ​ថ្ងៃ​អស្ចារ្យ​មួយទៀត​នេះ​"​។​

​    ​ទោះបីជា​យ៉ាងណា Rashford ទើបតែ​បានបង្ហាញ​ខ្លួន​ប្រាំ​មួយដង​តែប៉ុណ្ណោះ​តាំងពី​បាន​ចូល​លេង​ជា​ជម្រើស​ដំបូង ហើយ​បាន​ស៊ុត​បញ្ចូល​ទី​ជា​លើកដំបូង​ឲ្យ​ក្រុម Man Utd ពេល​យកឈ្នះ Arsenal ៣​ទល់នឹង​២​កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ​៕

adverise with khmeread
ប្រភព៖ Dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់