adverise with khmeread 40

ស្លាប់ ១១ នាក់​របួស​ជាង ២០ នាក់​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នៅ​អាកាសយានដ្ឋាន​ក្រុង​ព្រុ​ច​សែ​ល​ (មានវីដេអូ)

​    ​ការផ្ទុះ​ចំនួន ២ ត្រូវបាន​រាយការណ៍​នៅ​អាកាសយានដ្ឋាន Zaventem ក្នុង​រដ្ឋធានី​ព្រុ​ច​សែ​ល ប្រទេស​បែ​ល​ហ្សិ​ក នៅ​ថ្ងៃ​អង្គារ​នេះ​បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់ ១១ នាក់ និង​របួស​ជាង ២០ នាក់ នេះ​បើតាម​របាយការណ៍​ដែល​មិនទាន់​បញ្ជាក់​ផ្លូវការ​នៅឡើយ​របស់​វេ​ប​សាយ Express របស់​អង់គ្លេស​។ 

​    ​រូបភាព​លើ​បណ្តាញ​សង្គម​ជាច្រើន​ពី​កន្លែងកើតហេតុ​បានបង្ហាញ ផ្សែង​បាន​ហុយ​ចេញពី​អគារ​ទទួល​អ្នកដំណើរ​មួយ​។ មូលហេតុ​នៃ​ការផ្ទុះ​នេះ​ពុំទាន់​ដឹង​នៅឡើយ​ទេ​។ 

​    ​ការផ្ទុះ​នេះ​កើតឡើង ៤ ថ្ងៃ​បន្ទាប់ពី​ការចាប់ខ្លួន​សាឡា អាប់​ដេ​ស្លាម (Salah Abdeslam) នៅ​ក្រុង​ព្រុ​ច​សែ​ល​។ រូបគេ​គឺជា​ជនសង្ស័យ​សំខាន់បំផុត​ក្នុងការ​វាយប្រហារ​ទីក្រុង​ប៉ារីស​កាលពី​ខែវិច្ឆិកា​។ 

​     ប្រព័ន្ធ​ផ្សព្វផ្សាយ​បែលហ្ស៊ិក​បាន​និយាយថា គេ​កំពុង​ជន្លៀស​មនុស្ស​ចេញពី​អាកាសយានដ្ឋាន​នេះ​។ ជើងហោះហើរ​ទាំងឡាយ​ត្រូវបាន​បិទ​។ មធ្យោបាយ​ធ្វើដំណើរ​ទៅកាន់​អគារ​ស្ថានីយ៍​អ្នកដំណើរ​ត្រូវបាន​ផ្អាក​។ 

​    ​បណ្តាញ​សង្គម​បាន​រាយការណ៍​ពី​ទិដ្ឋភាព​ចលាចល ខណៈដែល​មនុស្ស​បាននាំគ្នា​រត់​ចេញពី​អគារ​ព្រលានយន្តហោះ​៕  

 

adverise with khmeread
ប្រភព៖ Express.co.uk

មតិយោបល់