អ្នកស្រាវជ្រាវអះអាងថា​ ការសេពគ្រឿងស្រវឹងតិចតួចនៅអាយុ ៥០ ឆ្នាំឡើងពុំសូវបង្កផលប៉ះពាល់ដល់សុខភាព

ការសិក្សាថ្មីៗនេះបានពិនិត្យលើផលប៉ះពាល់សុខភាពនៃការទទួលទានគ្រឿងស្រវឹងនៅអាយុខុសៗគ្នា។ អ្នកនិពន្ធសន្និដ្ឋានថាចំពោះមនុស្សដែលមានអាយុលើសពី ៥០ ឆ្នាំហានិភ័យសុខភាពអាចនឹងមិនធ្ងន់ធ្ងរទេ។ នេះយោងតាមការចុះផ្សាយរបស់ Medical News Today។

ការផឹកគ្រឿងស្រវឹងច្រើនត្រូវបានផ្សារភ្ជាប់ទៅនឹងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ។

ផលប៉ះពាល់ទាំងនោះរួមមានជំងឺមហារីក ជំងឺថ្លើម និងជំងឺបេះដូង និងការខូចខាតដល់ប្រព័ន្ធសរសៃប្រសាទរួមទាំងខួរក្បាលផងដែរ។

យ៉ាងណាមិញ ការសិក្សាមួយចំនួនបានសន្និដ្ឋានថាការផឹកគ្រឿងស្រវឹងក្នុងកម្រិតទាបអាចមានឥទ្ធិពលការពារទៅវិញ។

ឧទាហរណ៍ជាក់ស្តែង ការសិក្សាស្រាវជ្រាវមួយបានរកឃើញថា ការផឹកតិចៗនិងកម្រិតមធ្យមអាចការពារពីមរណៈដោយមូលហេតុផ្សេងៗ ដូចជាការស្លាប់ទាក់ទងនឹងជំងឺសរសៃឈាមបេះដូងជាដើម។

ការសិក្សាថ្មីៗនេះដឹកនាំដោយវេជ្ជបណ្ឌិត Timothy Naimi នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្របូស្តុនក្នុង រដ្ឋម៉ាសសាឈូសេត បានសិក្សាទៅលើការផឹកគ្រឿងស្រវឹង និងអាយុ ដោយបង្ហាញថា ផលប៉ះពាល់មានតិចតួចបំផុតសម្រាប់អ្នកមានអាយុលើសពី ៥០ ឆ្នាំ ឡើងទៅ។

យោងតាមការសិក្សារបស់វេជ្ជបណ្ឌិតរូបនោះរកឃើញថា ៤០ ភាគរយនៃអ្នកស្លាប់ដោយសារតែគ្រឿងស្រវឹង គឺក្រោមអាយុ ៥០ ឆ្នាំ។ ៣៥,៨ ភាគរយ គឺស្លាប់នៅអាយុ ២០ ទៅ ២៩ ឆ្នាំ។

បើទោះជាអ្នកស្រាវជ្រាវរកឃើញការស្លាប់នៃអ្នកអាយុ ៦៥ ឆ្នាំឡើងទៅមានចំនួន ៣៥ ភាគរយក៏ដោយ ក៏អ្នកស្រាវជ្រាវរកឃើញ ៨០ ភាគរយត្រូវបានសង្គ្រោះ។

ពួកគេក៏បានបង្ហាញថា ៥៨,៤ ភាគរយនៃអ្នកស្លាប់កើតឡើងនៅអាយុ ២០ ទៅ ២៩ ឆ្នាំ។ ចំណែកអ្នកនៅអាយុ ៥០ ឆ្នាំឡើងទៅស្មើនឹង ១៤,៥ ភាគរយត្រូវបានសង្គ្រោះដោយសុរា៕

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16