តារាសម្តែងស្រីសញ្ជាតិអង់គ្លេសនាង Talulah Riley បានដាក់ពាក្យបណ្តឹងដើម្បីបញ្ចប់ចំណងអាពាពិពាហ៍របស់នាងជាមួយនឹងមហាសេដ្ឋីសហគ្រិនលោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន The SpaceX និង ក្រុមហ៊ុន Tesla និងមានទ្រព្យសម្បត្តិសរុប ១០ ពាន់លានដុល្លារ បន្ទាប់ពីមានភាពរកាំរកូស និងសោះក្រោះចំពោះគ្នាតាំងពីថ្ងៃរៀបការដំបូងមក។
ការដាក់លិខិតស្នើសុំរបស់ Riley នៅឯតុលាការរដ្ឋ Los Angeles កាលថ្ងៃចន្ទម្សិលមិញក៏ជាការប៉ុនប៉ងលើកទីពីរដើម្បីបញ្ចប់ចំណងអាពាពិពាហ៍របស់ពួកគេទាំងពីររូបផងដែរ។
មហាសេដ្ឋីបីសញ្ជាតិវ័យ ៤៤ ឆ្នាំរូបនេះក៏ធ្លាប់ទទួលបានការដាក់ពាក្យបណ្តឹងលែងលះកាលពីអំឡុងខែធ្នូ ឆ្នាំ ២០១៤ កន្លងទៅផងដែរ ប៉ុន្តែពួកគេបានដកការពាក្យបណ្តឹងនេះនៅប្រាំពីរខែក្រោយមក។
សេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា Musk និង តារាសម្តែងស្រីសញ្ជាតិអង់គ្លេសវ័យ ៣០ ឆ្នាំរូបនេះបាននិយាយថាពួកគេទាំងពីរសម្រេចចិត្តបញ្ចប់អាពាហ៍ពិពាហ៍របស់ពួកគេ ហើយពួកគេនឹងនៅតែរាប់រកគ្នាជាមិត្តភក្តិធម្មតាផងដែរ៕
