adverise with khmeread 1

​សមាជិក​ក្រុម Girls’ Generation បង្អួត​រូបថត​ដ៏​ស្រស់ស្អាត​ជាមួយ​ភរិយា David Beckham

​នៅក្នុង​ព្រឹត្តិការណ៍​កម្មវិធី​បង្ហាញ​ម៉ូដ​ដែល​បាន​ប្រារព្ធ​ឡើង​នៅក្នុង​ប្រទេស​កូរ៉េ​កាលពី​ថ្មីៗ​នេះ សមាជិក​ក្រុម Girls’ Generation នាង Tiffany បាន​សម្តែង​នូវ​សេចក្តីរំភើប​យ៉ាងខ្លាំង​របស់​នាង ខណៈដែល​នាង​បាន​ជួប​និមិត្តរូប​របស់ខ្លួន​ដែលជា​អតីត​សមាជិក​ក្រុម​ចម្រៀង Spice Girls នាង Victoria Beckham ។​

​ដោយបាន​បង្ហោះ​ទៅកាន់​បណ្តាញ​សង្គម Instagram ផ្ទាល់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ទី​២១ ម្សិលមិញ​នេះ Tiffany បាន​ចែកចាយ​រូបថត​មួយ​សន្លឹក​ដែល​ពួកគេ​បាន​ថត​រួមគ្នា​ជាមួយនឹង​ចំណងជើង #spicegeneration នៅក្នុង​រូបថត​មួយ​នោះ​ផងដែរ​។​

​លើសពីនេះ​ទៀត សមាជិក​ក្រុម Girls’ Generation រូបនេះ​ក៏បាន​ចែករំលែក​វីដេអូ​ទៅកាន់​អ្នកគាំទ្រ​របស់​នាង​ដែល​បាន​ទាញ​ចេញពី​ក្នុង​កម្មវិធី Snapchat ដោយ​នាង​បានសរសេរថា "​ស្វាគមន៍ Victoria ដែល​បាន​មកដល់​ប្រទេស​កូរ៉េ​!" និង​មាន​វីដេអូ​ជាច្រើន​ផ្សេងទៀត​ដែល​អាច​រកបាន​នៅលើ Snapchat របស់​នាង​។​

​បច្ចុប្បន្ន Victoria Beckham គឺជា​អ្នក​រចនា​ម៉ូត​សម្លៀកបំពាក់​ម្នាក់ ខណៈពេលដែល Tiffany ត្រូវបាន​គេ​ដឹងថា​នាង​បានក្លាយ​ទៅជា​តារា​ដើរ​ម៉ូត​គួរឱ្យ​ចាប់អារម្មណ៍​មួយរូប​នៅក្នុង​កម្មវិធី​ពិព័រណ៍​សម្លៀកបំពាក់រ​បស់ Victoria ផងដែរ​៕

adverise with khmeread

មតិយោបល់