ភ្នំពេញ ៖ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនសូរងួនបានបើកបុកម៉ូតូវ៉េវពីក្រោយបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងរួចបានបើករត់បានជាង៣គីឡូចតទុកចោលហើយអ្នកបើកបរបានរត់គេចខ្លួនបាត់។
គ្រោះថ្នាក់ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង២និង៤០នាទីថ្ងៃទី២២ខែមិនា ឆ្នាំ ២០១៦ស្ថិនៅតាមផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ខដង្កោ។
ប្រភពពីកន្លែងកើតហេតុបាន្យដឹងថា នៅពេលកើតហេតុបានឃើញរថយន្តកុងតឺន័របានធ្វើដំណើរពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន។
ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងនៅពីខាងមុខធ្វើដំណើរស្របគ្នាបានបុកពីក្រោយបណ្តាលឲ្យបុរសម្នាក់បានខ្ទាតចូលទៅក្រោមរថយន្តហើយបានកិនខ្ទេចជើងនិងបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងតែម្តង។
បន្ទាប់មករថយន្តមិនបានឈប់នោះទេដោយធ្វើដំណើរទៅមុខទៀតដោយបានអូសម៉ូតូជាង១០មែត្រខ្ទាតចេញហើយរថយន្តបង្កបានព្យាយាមបើកបន្តទៀតរហូតទៅដល់ផ្លូវ២១៧ភូមិព្រែកជ្រៃសង្កាត់ស្ពានថ្មខណ្ខដង្កោទើបឈប់។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថន ធីណាអាយុ២៧ឆ្នាំ មុខរបរធ្វើការរោងចក្រស្នាក់នៅភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅដោយបានជិះម៉ូតូម៉ាកវ៉េវពណ៍ខ្មៅមានផ្លាកលេខភ្នំពេញ1AC-8311។
ចំណែករថយន្តបង្កម៉ាកSTERLINGមានផ្លាកលេខភ្នំពេញ3A-3370ពណ៍ស្លែប្រភេទរថយន្តសណ្តោងកុងតឺន័រហើយអ្នកបើកបរមានឈ្មោះ ទេព ផល្លា បានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុសម្ថតកិច្ចជំនាញបានចុះទៅវាស់វែងរួចហើយបានយកទាំងរថយន្តនិងម៉ូតូទៅរក្សារទុកនៅចរាចរណ៍ក្រុងភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ។ ចំណែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
