ពួកអ្នកវិទ្យាសាស្ត្រប្រាប់កុំឱ្យយក AI គ្រប់គ្រងអាវុធនុយក្លេអ៊ែរ ប្រយ័ត្នផ្ទុះសង្គ្រាមនុយក្លេអ៊ែរដោយចៃដន្យ

ពួកអ្នកវិទ្យាសាស្ត្រកំពូលៗបានព្រមានថា ការអនុញ្ញាតឱ្យបច្ចេកវិជ្ជា AI គ្រប់គ្រងកាំជ្រួចនុយក្លេអ៊ែរ អាចនឹងនាំឱ្យមានសង្គ្រាមដ៏ប្រល័យដូចរបៀបក្នុងរឿង Terminator យ៉ាងអ៊ីចឹង។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២៥ធ្នូ។

អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលៗបានព្រមានថា បច្ចេកវិជ្ជា AI អាចងាកមកប្រឆាំងនឹងមនុស្សដូចក្នុងខ្សែភាពយន្តរឿង Terminator សម្តែងដោយលោក Arnold Schwarzenegger។

របាយការណ៍របស់អ្នកជំនាញនៅសាកលវិទ្យាល័យ Cornell University បានព្រមានថា ការកើនឡើងនៃការពឹងផ្អែកលើស្វ័យប្រវត្តិកម្ម អាចនាំឱ្យម៉ាស៊ីន "បាត់បង់ម្ចាស់ការ"។

រុស្ស៊ីនិងចិនអាចនឹងដាក់ការទុកចិត្តកាន់តែខ្លាំងទៅលើបច្ចេកវិជ្ជា AI ដើម្បីតាមឱ្យទាន់សមត្ថភាពរបស់អាមេរិក ទោះបីជាមានហានិភ័យមិនអាចពន្យល់បានក្តី។

របាយការណ៍នេះសរសេរថា ពួកមហាអំណាចយោធាអាចលង់ខ្លួនជឿថា AI គឺជាវិធីដែលមានសុវត្ថិភាពបំផុត ប៉ុន្តែបច្ចេកវិជ្ជានេះអាចនាំមកនូវ "ហានិភ័យជាច្រើន ដែលមិនបង្ហាញឱ្យឃើញភ្លាមទេរហូតដល់គ្រោះថ្នាក់ជាក់ស្តែងកើតឡើង"។

អ្នកវិទ្យាសាស្ត្របានកត់សម្គាល់ថា រុស្ស៊ីបានចាប់ផ្តើមបង្កើតគ្រាប់បែកស្វ័យប្រវត្តិរួចទៅហើយ ហៅថា Poseidon ឬ Status-6 ដែលពួកគេជឿថាអាចចាប់ផ្តើមឱ្យមាននិន្នាការបង្កើតអាវុធបែបនេះ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16