ក្រសួងសុខាភិបាលម៉ាឡេស៊ីព្រមានថាបាយកកអាចបណ្តាលឱ្យមនុស្សពុលអាហារ

ពួកយើងភាគច្រើនមិនចង់ខ្ជះខ្ជាយម្ហូបអាហារនោះទេ ដោយកម្ដៅវាម្ដងទៀតដើម្បីធ្វើជាអាហារបរិភោគបន្ទាប់។

ដូចជាបាយកកជាដើម មនុស្សលើលោកស្ទើរគ្រប់គ្នា គឺបរិភោគបាយកក ហើយប្រជាជនអាស៊ី គឺចូលចិត្តបាយកកបំផុត។

យ៉ាងណាមិញ ក្រសួងសុខាភិបាលម៉ាឡេស៊ីបានផ្សព្វផ្សាយសេចក្តីណែនាំមួយនៅលើបណ្តាញសង្គម Facebook និង Twitter កាលពីថ្ងៃចន្ទទី ២៣ ធ្នូថា "ចូរប្រយ័ត្នប្រយែងចំពោះបាយកក" ដោយលើកឡើងថាវាអាចបង្កពុលអាហារ។

មុននឹងអ្នកភ័យស្លន់ស្លោរ ក្រុមប្រឹក្សាសុខភាពម៉ាឡេសបានបញ្ជាក់ថា វាមិនមែនមកពីការកម្ដៅបាយកកនោះទេដែលបង្កឱ្យពុល តែរបៀបដែលអ្នកទុកដាក់បាយកកទើបជាបញ្ហា។

យោងតាមផុសលើហ្វេសប៊ុកដដែលបានបញ្ជាក់ថា ការទុកបាយកកក្នុងបន្ទប់មួយមានសីតុណ្ហភាពក្តៅច្រើនម៉ោង វានឹងបង្កជាបាក់តេរី និងអនុញ្ញាឱ្យបាក់តេរីបង្កាត់ពូជ៕ ប្រភព៖ Asiaone

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16