adverise with khmeread 21751959271 e8896b615f k 1024x683

មុខងារមួយចំនួនអ្នកអាចធ្វើបានតែនៅលើ iPhone 6s ប៉ុណ្ណោះ

ក្រៅពីរូបរាងដល់ស្រស់ស្អាតខាងក្រៅរបស់ iPhone 6s ឥឡូវនេះអ្នកប្រើប្រាស់កាន់តែមានអារម្មណ៍ថ្មីប្លែកថែមទៀតជាមួយនឹងមុខងារមួយចំនួន ដែលមានតែ iPhone 6s របស់ខ្លួនប៉ុណ្ណោះទើបអាចធ្វើបាន។ តើមុខងារអ្វីទៅដែលពិសេសដល់ថ្នាក់ហ្នុង? 

១. បង្កើតរូបភាព Wallpaper មានចលនា
ឥឡូវអ្នកដែលប្រើបាស់ iPhone 6s អាចបង្កើតនូវរូបភាព Wallpaper មានចលនាលើ Option ថ្មីហៅថា Live Photo ដែលមានរយៈពេលធំបំផុតត្រឹម ១,៥ វិនាទី។ រូបភាពទាំងនោះមិនមែនជាវីដេអូនោះទេ វាគ្រាន់ជារូបភាពដែលភ្ជាប់តៗគ្នាធ្វើអោយមានចលនាប៉ុនោះ។ ហើយវាក៏អាចដាក់ធ្វើជា Home Screen wallpaper បានផងដែរ។

២. "Peek និង Pop" (ឬ លួចមើលតាម App រួចចាកចេញវិញ)
អ្នកប្រើ iPhone 6s ប្រហែលជាបានឭរួចមកហើយនូវលក្ខណៈពិសេសថ្មីរបស់វា គឺ 3D Touch។ តាមរយៈ 3D Touch នេះ អ្នកមិនបាច់បើកកម្មវិធីទៅដល់ខាងក្នុងទេ អ្នកគ្រាន់ចុចថ្នមៗនៅតំបន់កម្មវិធីឬ App ដែលអ្នកចង់បើក ហើយវានឹងលោតចេញព័ត៌មានលម្អិតក្នុង App នោះឡើងមកឲ្យអ្នកតែម្តង។ បើអ្នកចង់ប្ដូរកម្មវិធីភ្លាមៗ គ្រាន់ចុចទៅតំបន់ណាដែលទូលាយនោះវានឹងចាកចេញពីកម្មវិធីដែលអ្នកប្រើប្រាស់ភ្លាមតែម្តង។

៣. ស្វែងរកទូរស័ព្ទរបស់អ្នកនៅជុំវិញផ្ទះយ៉ាងងាយស្រួល
ពិតណាស់មុខងាររបស់ iPhone 6s ថ្មីនេះ មិនមានន័យថាអាចឲ្យអ្នករកវាឃើញនៅកន្លែងដែលបានធ្វើបាត់នោះទេ តែវាអាចធ្វើឲ្យអ្នករកវាឃើញនៅពេលដែលអ្នកច្រឡំដៃទុកវានៅទីណាមួយនៅក្នុងផ្ទះរបស់អ្នក។ កម្មវិធី Siri ឥឡូវអាចជួយអ្នកបាន ដោយអ្នកគ្រាន់តែបើកវាឲ្យដំណើរការជាប្រចាំ ហើយនិយាយពាក្យថា "Hey Siri" នោះវានឹងឆ្លើយតបមកអ្នកភ្លាមៗតែម្តង។ កម្មវិធីនេះក៏មានលើទូរស័ព្ទ iPhone ស៊េរីចាស់ៗដែរ តែអ្នកត្រូវតែ Plug in វាទើបដំណើរការ។ Siri នឹងឆ្លើយតបនឹងអ្នកនៅពេលដែលអ្នកនិយាយពាក្យ "Hey Siri" តែបើអ្នកច្រឡំដៃទុកវានៅក្រោមពូក កៅអី ឫនៅក្រោមអាវច្រើនជាន់ អ្នកត្រូវស្រែកឲ្យខ្លាំងបន្តិចទើបវាអាចស្តាប់អ្នកឭ។

៤. ស្វែងរកកន្លែងចង់កំណត់នៅក្នុង Setting យ៉ាងងាយស្រួល លែងចាំបាច់ចូលផ្ទាល់ដល់ក្នុងកម្មវិធីទៀតហើយ 
ឥឡូវនេះអ្នកមិនបាច់ចំណាយពេលចុចចូល Setting ដើម្បីធ្វើការកែប្រែឬកំណត់អ្វីមួយទៀតទេ។ អ្នកអាចធ្វើការកែប្រែអ្វីមួយនៅក្នុង Setting របស់អ្នកបានតាមរយៈការស្វែងរកពាក្យកន្លឹះរបស់ Setting រួចវានឹងចូលទៅកន្លែងដែលអ្នកចង់ចូលភ្លាម។ ឧ. លុបចោលទិន្ន័យ App ណាមួយ? គ្រាន់តែ Search គឺចូលទៅដល់វានៅក្នុង Setting ភ្លាម។ 

៥. ចូលប្រើ Wi-Fi Assist (មានន័យថាចូលប្រើអ៊ីនធឺណេតទូរស័ព្ទស្វ័យប្រវត្តិ ពេល Wi-Fi ដើរយឺត)
មានអ្នកប្រើប្រាស់មួយចំនួនមិនអាចទ្រាំប្រើបានទេនៅពេលដែល Wi-fi មិនដំណើរការ ឫយឺតពេក ឫសញ្ញាវានៅឆ្ងាយពេក ដូច្នេះ Apple បានបង្កើតមុខងារថ្មីមួយទៀត គឺ Wi-Fi Assistance។ មុខងារនេះនឹងផ្ដាច់ការភ្ជាប់ Wi-Fi របស់អ្នកនៅពេលដែលវាមិនដំណើរ ឫក៏សញ្ញាខ្សោយ ហើយប្ដូរដោយស្វ័យប្រវត្តិទៅបើក Internet លើទូរស័ព្ទដៃរបស់ភ្លាមៗ។ ប៉ុន្ដែប្រសិនបើអ្នកពុំសូវសម្បូរលុយលើទូរស័ព្ទទេ សូមកុំបើកកម្មវិធីនេះឲ្យសោះ ព្រោះវាស៊ីលុយលឿនខ្លាំងណាស់៕ 

 

ប្រភព៖ ឡាយហ៊ែក

adverise with khmeread
ប្រភព៖ ឡាយហ៊ែក

មតិយោបល់