ព្រះសីហនុ ៖ មានអគ្គិភ័យមួយកើតឡើងនៅវេលាប្រហែលម៉ោង៩ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ នៅក្រុម២អូរស័ង្កសីភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបណ្តាលឱ្យឆេះព្រៃ ឆេះខ្ទមចាំដី និងផលដំណាំរបស់ ប្រជាពលរដ្ឋមួយចំនួននៅកន្លែងនោះ។
ពេលកើតហេតុ កម្លាំងកងទព័ជើងទឹករបស់ កងវរសេនាតូច ការពារអាកាស វរសេនាតូចកាំភ្លើង ធំលេខ១ កងអនុសេនាធំការពារ និងរថយន្តពន្លត់អគ្គីភ័យរបស់ មូលដ្ឋានសមុទ្រ បានជួយ អន្តរាគមន៍ពន្លត់ទាន់ពេលមិនឲ្យរាលដាលបន្តឡើយ៕
