adverise with khmeread 11a418d3 9f5f 46eb 9023 e4cc95c4ebcd

ស្ត្រី​ម្នាក់​យក​កូនតូច​បោកប្រាស់​យកលុយ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​អប់រំ​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ ស្ត្រី​យក​កូនតូច​ធ្វើ​អាជីវកម្ម​បង្ខូច​កេ​រ្ក៍​ឈ្មោះ​មន្ទីរពេទ្យ​ដើរ បោកប្រាស់​មហាជន​តាម​ទីប្រជុំ​ជន​នានា ត្រូវបាន​ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ ហៅ​មក​សាកសួរ​នៅវេលា​ម៉ោង ១១​និង​២០ នាទី ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៦ ខណៈ​កំពុង​ពរ​កូន​ស្រែក យំ​សម្តែង​តួ​កំសត់​ដូច​លើក​មុនៗ ថា​"​ខ្លួន​ក្រ​គ្មាន​លុយ​កូន​ឈឺ​ទៅ​ពេទ្យ ពេទ្យ​មិន​មើល​"។​

      ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​តែង​ដើរតួរ​យំសោក បីកូន​តូច​ដើរ​សុំ​លុយ​គេ តាម​បណ្តា​២៥​ខេត្ត​ក្រុង យក​លេស​ថា​កូន​ឈឺ​ដើម្បី​យកលុយ​ទៅ​ព្យាបាល​ជម្ងឺ និង​បាន​ចោទប្រកាន់ថា​គ្រូពេទ្យ​នៅ​មន្ទី​ពេទ្យ​ខេត្តកំពង់ឆ្នាំង​ថា "​មិន​ព្រម​ព្យាបាល​ឲ្យ​កូន​គាត់​ព្រោះ​គាត់​គ្មាន​ប្រាក់​នោះ "​។ ឥឡូវនេះ​នៅ​ថ្ងៃទី​២២ មីនា​នេះ​ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ ធ្វើការ​ឃាត់ខ្លួន។



     តែដោយសារ​មានកា​អាណិតអាសូរ​ឃើញ​ពី​ទុក្ខវេទនា​របស់​ស្ត្រី​នេះ មានកូន​ទៅដល់​បួន​នាក់ កូន​បង​មាន​អាយុ ១៣​ឆ្នាំ និង​កូនតូច​ជាង​១​ខួប​បី​នៅ​និង​ដៃ ហើយ​ប្តី​មាន​សតិ​មិនល្អ​ទៀត ទើប​លោក​អធិការ​ឲ្យ​ធ្វើ​ការអប់រំ និង​ឲ្យ​ស្ត្រី​នោះ​បកស្រាយ​សុំទោស​គ្រូពេទ្យ​ដែល​គាត់​ចោទប្រកាន់​ទាំង​គាត់​មិនបាន​យក​កូន​ទៅ​ព្យាបាល និង​សុំទោស​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ដែល​គាត់​ដើរ​ឆបោក​ផងដែរ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​ឈប់​ដើរ​ធ្វើ​ទង្វើ​បែបនេះ​តទៅទៀត។​

     ចុងក្រោយ​ស្ត្រី​រូបនេះ​ក៏ បាន​អំពាវនាវ​ដល់​សប្បុរស​ជន​នាៗ មេត្តាជួយ​ឧ​ប​ត្ត​ម​ថវិកា​ឬ​ជា​របស់របរ​ហូបចុក ដល់​រូបគាត់​ផង ព្រោះ​គាត់​ក្រីក្រ​ណាស់ សព្វថ្ងៃ​នៅផ្ទះ​ជួល​គេ​១​ខែ ៥០០០០៛ នៅ​ភូមិ​សម្បុកចាប សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ៕

សូម​ស្តាប់​វីដេអូ​សុំទោស​របស់​ស្ត្រី​រូបនេះ​ដូចខាងក្រោម​៖​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់