កូនចោរឡើងកប៉ាល់ចោរសមុទ្រថ្ងៃទី១ សួរមេចោរ៣សំណួរ, ចត់បាយសំណួរចុងក្រោយ

សំណើច ៖ កូនចោរមកធ្វើការថ្ងៃទីមួយនៅលើកប៉ាល់ចោរសមុទ្រ។ 

កូនចោរបានសួរទៅមេចោរថា "ហេតុអីបានជាមេពាក់ជើងឈើ?"។ មេចោរតបថា "អើ មកពីអញហែលសមុទ្រត្រូវឆ្លាមស៊ីជើងអស់ម្ខាង ចឹងអញត្រូវរកជើងឈើមកជំនួសចឹងហើយ"។ 

ក្រោយមកកូនចោរសួរមួយសំណួរទៀត "ចុះម៉េចក៏មេឯងមានទំពក់លើដៃ?"។ មេចោរឆ្លើយថា "អើ មកពីអញហែលសមុទ្រ ត្រូវឆ្លាមស៊ីដៃអស់ម្ខាង ចឹងអញត្រូវប្រើទំពក់ជំនួសចឹងហើយ"។

កូនចោរសួរសំណួរចុងក្រោយ "ចុះម៉េចក៏មេឯងពាក់ភ្នែកជ័រ?"។ មេចោរឱនមកខ្សឹបដាក់ត្រចៀកកូនចោរតិចៗថា "ដីលើតុហុយចូលភ្នែកអញ"។ 

កូនចោរឆ្ងល់មិនដឹងថាមេចង់និយាយពីអី។ មេចោរឃើញចឹង ឆ្លើយខ្លាំងៗដាក់កូនចោរថា "អើ មកពីអញប្រើទំពក់ថ្ងៃទីមួយមិនទាន់ស៊ាំ"៕

adverise with khmeread