កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅថ្ងៃទី២២ មីនា ២០១៦ វេលា ម៉ោង៦និង២៥នាទី ល្ងាចនៅចំណុចផ្លូវជាតិលេខជាតិ២ ចន្លោះគីឡូមែត្រលេខ២៦-២៧ ស្ថិតនៅភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលបង្កដោយរថយន្តដាច់កង់រត់ទៅបុកម៉ូតូ បណ្តាលឲ្យរបួសធ្ងន់បុរសម្នាក់។
ប៉ូលិសនិយាយថា ជនរងគ្រោះស្រុន សុង អាយុ៤២ឆ្នាំ របួសធ្ងន់ ជាអ្នកបើកម៉ូតូ C125 សេរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ 1L-3252 ទីលំនៅបច្ចុប្បន្ន រស់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យលោកសង្ឃ ដើម្បីសង្ត្រោះជីវិត។
ប៉ូលិសប្តថា នៅថ្ងៃខែឆ្នាំ និងវេលាកើត និងចំណុចកើតហេតុខាងលើ មានរថយន្តដឹកថ្ម ០១គ្រឿង ពាក់ស្លាកលេខ 3B-2797 (អ្នកបើកបរគេចខ្លួន) ខណ:ពេលកំពុងបើក ស្រាប់តែដាច់កង់ រថយន្តបណ្តាលឲ្យ កង់រថយន្តនោះបន្តបុក ម៉ូតូជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់តែម្តង។
ក្រោយពេល កើតហេតុ សមត្ថកិច្ចបានចុះទៅដល់ កន្លែងកើតហេតុ វាស់វែងរួច បញ្ជូនមធ្យោបាយ គ្រោះថ្នាក់ខាងលើ មកកាន់អធិការដ្ឋាន ស្រុកកណ្តាកស្ទឹងដើម្បីរង់ចាំការដោះស្រាយ តាមនីតិវិធី៕
