adverise with khmeread 66602382 47ad 4435 9c0e d5155683fd7f

លួច​ទូរ​សព្ទ័​ដៃ ជនបរទេស ៣​គ្រឿង​ជាប់​ខ្នោះ​ប៉ូលិស​ក្រុងព្រះសីហនុ​

       ព្រះសីហនុ ៖  បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៣​ទៀប ភ្លឺ​ថ្ងៃទី​២២ មីនា ២០១៦ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ទូរ​សព្ទ័​ដៃ​ជនបរទេស​ចំនួន​៣​គ្រឿង​។​

       ប៉ូលិស​និយាយថា  ជនសង្ស័យ​រូបនោះ​ឈ្មោះ មុំ ថា​រិ​ទ្ធ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ អាស័យដ្ឋាន​ស្នាក់នៅ ក្រុមទី​៣៥ ភូមិ​៣ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ។​

       ចំណែក​ជនរងគ្រោះ​ក្នុង​អំពើ​លួច​នេះ​ឈ្មោះ Zhao Zhiping ភេទ​ប្រុស ជា​ជន​ជាតិចិន ចូលមក​ទេសចរណ៍​នៅ​ក្រុងព្រះសីហនុ។  សម្ភារៈចាប់យក​ទូរស័ព្ទ​ចំនួន​៣​គ្រឿង គឺ​ម៉ាក​iPhone5 ពណ៍​ខ្មៅ ១​គ្រឿង​,iPhone6 ពណ៌​ស​ចំនួន ២​គ្រឿង និង​បានប្រគល់​ជូនទៅ​ម្ចាស់​វិញ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់