adverise with khmeread 966934e5 d411 43b1 8efd 2da991eefd58

វក់ល្បែង​កា​ស៊ីណូ​អស់​លុយ ដាច់ចិត្ត​លួច​ម៉ូតូ​មិត្ត​ភក្ត្រ​ដាក់បញ្ចាំ​ជាប់​ខ្នោះ​

       ភ្នំពេញ ៖ បុរស​ម្នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​១​ដែលមាន​ការអះអាង​ពី​ភាគី​ដើម​ចោទថា ជា​បុគ្គល​វក់​នឹង​ល្បែង​ស៊ីសងកា​ស៊ី​ណូ កាលពី​ព្រលប់​ថ្ងៃទី​២២ មិនា ត្រូវបាន​ដើមបណ្តឹង​ចាប់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ពាក់​ពន្ធ​លួច​ម៉ូតូ​មិត្ត​ភ​ក្រ័​២​គ្រឿង​យកទៅដាក់​បញ្ចាំ។​

      ​ ប៉ូលិស​និយាយថា បុរស​ម្នាក់​នោះ​ឈ្មោះ ខៃ ដារ៉ាវុធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ។ តាម​ចម្លើយ​សារភាពថា​ម៉ូតូ​២​គ្រឿង​ដែល​.​ឆបោក​.​លួច​ពី​មិត្ត​ភ​ក្រ័​១​គ្រឿង​ម៉ាកវ៉េវ និង​១​គ្រឿង​ម៉ាក​ឌ្រី​ម​សង់​១២៥ ។ ម៉ូតូ​១​គ្រឿង​បាន​យកទៅដាក់​(​កុង​ស៊ី​)​បញ្ចាំ​ផ្ទះ​ហ៊ី ទូច ម្តុំ​ឃ្លាំង​រំសេវ និង​១​គ្រឿង​ទៀត​បញ្ចាំ​កុង​ស៊ី​ក្បែរ​គ្នា​នោះដែរ។ ក្នុង​១​គ្រឿង​បាន​ប្រាក់​៣០០​ដុល្លារ និង​១​គ្រឿង​បានត្រឹមតែ​២៥០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​នេះ​បើតាម​បង្កាន់ដៃ​ដាក់បញ្ចាំ។​

       បុរស​នេះ​សារភាព​ទៀតថា  ប្រាក់​ទាំងអស់នោះ​ត្រូវបាន​ខ្លួន​(​ឈ្មោះ ខៃ ដារ៉ាវុធ )​យកទៅ​ផ្ញើទុក​ក្នុង​កុង​កា​ស៊ីណូ​ម៉ដ្ឋ​អស់ហើយ។​

       ដើមបណ្តឹង​បាន​ចាប់ខ្លួន​ប្រគល់​ឲ្យ​សម​ត្ត​កិច្ចចាត់ការ​តាមច្បាប​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់